វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកបូទុមសាគរ
៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២២
៥.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកក្នុងខែកក្កដា ឆ្នាំ២០២២
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើការរៀបចំវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និងប្រធានបទ ទីកន្លែង ព្រមទាំងកាលបរិច្ឆេទ
-ការផ្ដល់សេវារដ្ឋបាលស្រុក
-អនាម័យបរិស្ថាន
៧.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
៨.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធមេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី០៥ នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២
ខែកក្កដា 29, 2022