/ / /

លោក ទុំ នី អភិបាលរងស្រុកបានដឹកនាំកិច្ចប្រជុំសិក្សាលើបញ្ហារកទីតាំងដីសម្បទានសង្គមកិច្ច និងសង់ផ្ទះអំណោយកាកបាតក្រហមជូនលោក ឈុំ មឿន និងអ្នកស្រី អោក សុន

លោក ទុំ នី អភិបាលរងស្រុកបានដឹកនាំប្រជុំសិក្សាលើបញ្ហារកទីតាំងដីសម្បទានសង្គមកិច្ច និងសង់ផ្ទះអំណោយកាកបាតក្រហមជូនលោក ឈុំ មឿន និងអ្នកស្រី អោក សុន ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំ ឬស្សីជ្រុំ ដោយមានការចូលរួមពី មន្រ្តីភូមិបាលស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងលោកអនុភូមិត្រពាំងឈើត្រាវ។
ក្នុងកិច្ចប្រជុំតាមប្រសាសន៍របស់លោកអភិបាលរង ស្នើឲ្យការិ.ភូមិបាលនិងរដ្ឋបាលឃុំឬស្សីជ្រុំ សិក្សាពីស្ថានភាពនិងជីវភាពគ្រួសារខាងលើឲ្យច្បាស់លាស់សិនមុននឹងផ្តល់ជូនគាត់។
ជាលទ្ឋផលក្រោយពីបញ្ចប់អង្គប្រជុំលោកអភិបាលរងនិងរដ្ឋបាលឃុំឬស្សីជ្រុំសម្រេចកំណត់ពេលចុះពិនិត្យនិងសិក្សាប្រវត្តិ របស់លោក មឿន និងអ្នកស្រី សុន ឲ្យច្បាស់សិន ដើម្បីស្វែងរកដីសង់ផ្ទះជូនពួកគាត់។

ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    21/03/2026

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឧបត្ថម្ភខោអាវប្រជាការពារចំនួន៥ឈុតមករដ្ឋបាលឃុំ និងតាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស

  • រដ្ឋបាលស្រុកកោះកុង/
    21/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីអត្រានុកូលដ្ឋាន

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    20/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ក្រុមការងារបច្ចេកទេសខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះសិក្សាគម្រោងមូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៦ មានចំនួន ៤គម្រោង

  • ហេង គីមឆន/
    20/03/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ និងលោកស្រី​ វ៉ា​ រ៉ាវី​ អនុប្រធាន​មន្ទីរ​ បានអញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាល​ «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល»