/ / /

លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម បានចូលរួមជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសសមាសភាពអាចារ្យនិងគណ:កម្មការវត្តគិរីបូទុម ហៅវត្តតាអុក ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់អាណត្តិថ្មី

លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុក បានដឹកនាំការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម បានចូលរួមជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើស សមាសភាពអាចារ្យនិងគណ:កម្មការវត្តគិរីបូទុម ហៅវត្តតាអុក ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់អាណត្តិថ្មី ហើយពិធីបោះឆ្នោតនេះ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការវត្ត អាជ្ញាធរភូមិ  ព្រមទាំងប្រជាពុទ្ធបរិស័ទមានចំនួន៤០នាក់  ដោយបានចូលរួមបោះឆ្នោតមានចំនួន៣០នាក់ និងមានសមាសភាពអាចារ្យចំនួន៣នាក់

សមាសភាពគណ:កម្មការចំនួន៣នាក់

ដោយលទ្ធផលនៃការបោះឆ្នោតជាលក្ខណ:កញ្ចប់ សមាសភាពអាចារ្យទទួលបាននូវការគំាទ្រ២៩/៣០សម្លេង

គណ:កម្មការទទួលបាននូវការគាំទ្រ២៨/៣០សម្លេង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពី ការវិភាគមុខងារ ដើម្បីកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នា មុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

  • ហេង គីមឆន/
    09/06/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ជូនក្រុមគ្រួសារសពលោក ផៃ សែងថង សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសូមហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ