នៅសាលាប្រជុំអគារធនធានវិទ្យាល័យស្រែអំបិល ថ្ងៃទី២៧ និង ២៨ ខែ កក្កដា ឆ្នាំ ២០២២ក្រោមការគាំទ្រថវិកាពីអង្គការម្លប់ព្រំវិហារធម៌ (MPC) លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជន និង កីឡា បានដឹកនាំក្រុមការងារចូលរួមសម្របសម្រួលក្នុងវគ្គបំប៉ន សមត្ថភាព គ្រូបង្រៀន ស្ដីពីការបង្រៀនមុខវិជ្ជាបំណិនជីវិតនៅតាមមូលដ្ឋាន រយៈពេល២ថ្ងៃ ។វគ្គបំប៉ននេះមានការចូលរួមពីសំណាក់ លោក នាយក លោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលាក្នុងស្រុកស្រែអំបិល សរុប ៣៤ នាក់ ស្រី ៩នាក់។ខ្លឹមសារសំខាន់ឆ្លើយតបទៅលើ សម្បទាទាំង៣ក្នុងការអប់រំ រួមមាន (១)វិជ្ជាសម្បទា (២)បំណនសម្បទា (៣) ចរិយាសម្បទា ដោយក្នុងនោះសិក្ខាកាមទាំងអស់ បានយល់ពី បញ្ញត្តិទូទៅនៃការអប់រំបំណិនជីវិត ការជ្រើសរើសប្រធានបទ សម្រាប់បង្រៀន និង វិធីសាស្រ្តបង្រៀនទាំង៦ ដំណាក់កាលរបស់គ្រូ ។ វគ្គបំប៉នពេលនេះគឺជាការរួមចំណែកមួយក្នុងការកសាងធនធានមនុស្សស្របនឹងយុគ្គសម័យទំនើប បដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នាឆ្នាំ២០៣០ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។