ការចុះត្រួតពិនិត្យ តំឡើង និងបង្រៀនអំពីរបៀបប្រើប្រាស់ ម៉ាសុីន Ventilator ដោយលោក យ៉ាស៊ូហីរ៉ូ សាតូ (Mr. Yasuhiro Sato) (តំណាងចែកចាយនៅក្នុងតំបន់របស់ក្រុមហ៊ុន TEC Interational) នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ក្រោមជំនួយហិរញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០២០)
ការផ្គត់ផ្គង់ និងតំឡើងម៉ាសុីន Ventilator ចំនួន ៥០គ្រឿង នឹងចែកចាយជូនមណ្ឌលសុខភាព ឬមន្ទីរពេទ្យ តាមមូលដ្ឋានសុខាភិបាល ប៉ុន្តែ ដោយហេតុថា សម្ភារៈទាំងអស់នេះត្រូវបានដាក់លាយឡំគ្នា នៅក្នុងកំឡុងពេលធ្វើការចែកចាយ និងមិនទាន់អាចប្រើប្រាស់បាន ដូច្នេះតម្រូវឱ្យ លោក យ៉ាស៊ូហីរ៉ូ សាតូ ត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ត្រួតពិនិត្យសម្ភារៈទាំងអស់របស់គម្រោងដែលមាននៅមន្ទីរពេទ្យនីមួយៗ
២.យកមកវិញ ឬក៏ដោះដូរសម្ភារៈដែលលើសចំនួន ពីកន្លែងមួយទៅកន្លែងមួយដែលខ្វះខាតផ្សេងទៀត (លោក យ៉ាស៊ូហីរ៉ូ សាតូ នឹងធ្វើការប្រកាស ព្រមទាំងរក្សានូវកំណត់ត្រាសម្ភារៈដែលបានរកឃើញ និងសម្ភារៈដែលត្រូវយកមកវិញ)។
៣.តំឡើង និងភ្ជាប់សម្ភារៈទាំងនោះ។
៤.ផ្ដល់ការហ្វឹកហ្វឺន និងបង្រៀនពីររបៀបប្រើប្រាស់សម្ភារៈទាំងនោះ។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២