/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធី ផ្តល់ទុន និងទូរស័ព្ទដៃសម្រាប់កសិករក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER)

ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១  ខែកក្កដា ឆ្នាំ២០២២

លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមពិធី ផ្តល់ទុន និងទូរស័ព្ទដៃសម្រាប់កសិករក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយ:ការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER) ក្រោមអធិបតីភាពលោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុក សំណាង ប្រធានគម្រោងស្ទៀរ នៃអង្គការ Save The Children ប្រចាំខេត្តកោះកុង សម្របសម្រួលជាមួយអង្គការសង្គ្រោះកុមារ មានអ្នកចូលរួមសរុបចំនួន ៣៦នាក់ ស្រី ១៥នាក់។  

កម្មវិធីនេះបានធ្វើនៅសាលប្រជុំសាលាស្រុកបូទុមសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថា ការផ្តល់ទុននេះដោយនៅក្នុងស្រុកបូទុមសាគរ គឺមានក្រុមកសិករអ្នកផលិតចំនួន ១០ក្រុម ដោយក្នុងមួយ   ក្រុមៗទទួលបានទុនធានារ៉ាប់រងលើដំណាំ ចំនួន ៥លានរៀល (៥,០០០,០០០៛) និងក្នុងមួយក្រុមៗបានទូរស័ព្ទចំនួន ០២គ្រឿង ស្មើនឹងតម្លៃ ២៥០$។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈនិងប្រព័ន្ធនិម្មិត(zoom)

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហាឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    26/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី ដឹកនាំ លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការរងវរលេខ៨២៧ លោកនាយរងការិយាល័យទំនាក់ទំនងព្រំដែនBLO លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន