លោកមុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជុំតាមអនឡាញ(ZOOM ) ស្តីពីការរៀបចំថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន ដោយ ពិនិត្យពិភាក្សាលើ :
-ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥
-គម្រោងផែនការចំណូល ចំណាយថវិកាឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។