រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលបានចូលរួមប្រជុំ ស្ដីពីការផ្ដល់ធាតុចូលលើសេចក្ដីព្រាងនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោកនាយករដ្ឋបាល លោកប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងមន្ត្រីទទួលបន្ទុកការងារបៀវត្ស បានអញ្ជើញ ចូលរួមកិច្ចប្រជុំ ស្ដីពីការផ្ដល់ធាតុចូលលើសេចក្ដីព្រាងនីតិវិធីនៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ស៊ីនាដ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ និង ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក នៃខេត្តកោះកុង នៅសាលមហោស្រព ខេត្តកោះកុង។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង