រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបំប៉នស្ដីពីការអនុវត្តកម្មវិធីអាហារូបករណ៍

ក្រសួងអប់រំយុវជន និង កីឡា សហការណ៍ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងដោយមានការគាំទ្រពីអង្គការ unicef បានមកបើកវគ្គសិក្ខាសាលាស្តីពីការប្រើប្រាស់សៀវភៅណែនាំប្រតិបត្តិកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅបឋមសិក្សា និងប្រព័ន្ធព័ត៌មានគ្រប់គ្រងសិស្សអាហារូបករណ៍ជូនលោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា នៅតាមក្រុងស្រុកទាំង៧ ចាប់ពីថ្ងៃទី១១ដល់១៣ កក្កដា ២០២២ ដោយមានសិក្ខាកាមចូលរួមមកពីសាលាដែលអនុវត្តកម្មវិធីអាហារូបករណ៍សរុប៨៧សាលា ។សូមបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលបានផ្តល់អាហរូបករណ៍ជាសាច់ប្រាក់ជូនដល់សិស្សានុសិស្សនៅបឋមសិក្សាដែលមកពីគ្រួសារក្រីក្រសរុប ២០០២ នាក់ ដែលក្នុងសិស្សម្នាក់ ទទួលបានថវិកា២៤០.០០០រៀលក្នុង១ឆ្នាំ ។

អត្ថបទទាក់ទង