/ / /

លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមអមដំណើរលោក សុខ សុទ្ធី អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង ក្នុងការនាំយកនូវទេយ្យវត្ថុរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រគេនដល់វត្តទាំង៤ក្នុងស្រុកបូទុមសាគរ រួមមាន វត្តថ្មស វត្តចម្លងគោ វត្តភ្នំប្រជៀវ និងវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ កម្មពីធីនេះប្រារព្ភធ្វើឡើងនៅវត្តចម្លងគោ

លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមអមដំណើរលោក សុខ សុទ្ធីអភិបាលរងនៃគណ:អភិបាលខេត្តកោះកុង ក្នុងការនាំយកនូវទេយ្យវត្ថុរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រគេនដល់វត្តទាំង៤ក្នុងស្រុកបូទុមសាគរ រួមមាន វត្តថ្មស វត្តចម្លងគោ វត្តភ្នំប្រជៀវ និងវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ កម្មពីធីនេះប្រារព្ភធ្វើឡើងនៅវត្តចម្លងគោ ដោយក្នុងមួយវត្តៗ ប្រគេនបាននូវទេយ្យវត្ថុរួមមាន

_ទៀនចំណាំវស្សា១គូរ

_អង្ករ២បាវ(១០០kg)

_មី១កេសធំ

_ទឹកសុទ្ធវីតាល់៥កេស

_ត្រីខ១កេសធំ

_ទឹកត្រី៤យូ

_ទឹកស៊ីអ៊ីវ១កេសធំ

_ប្រេងសណ្តែក១ពិដុង(៤លិត្រ)

_សាប៊ូលាងចាន២ពិដុង

_ប៊ីចេង ស្ករស បំអិលពីរៗគីឡូ

ដោយឡែក បច្ច័យរបស់លោកជំទាវ អភិបាលខេត្ត ប្រគេនដល់វត្តទាំងបួន ដោយក្នុងមួយវត្តៗ ទទួលបាន

_បច្ច័យកសាង៥០ម៉ឺនរៀល

_បច្ច័យទ្រទ្រង់ចង្ហាន់៥០ម៉ឺនរៀល

_ប្រគេនព្រះគ្រូចៅអធិការ១០ម៉ឺនរៀល

_ប្រគេនភិក្ខុ សាមណេរក្នុង១ព្រះអង្គ៥ម៉ឺនរៀល

_យាយជី តាជី ក្នុងមួយនាក់ ២ម៉ឺនរៀល

និងជួនចាស់ទុំ ឧបាសក ឧបាសិកា ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុងមួយនាក់ៗ ទទួលបាន២ម៉ឺនរៀលផងដែរ 

ហើយបច្ច័យថ្នាក់ស្រុក ដែលដឹកនាំដោយលោកអភិបាលស្រុក ចូលរួមជាមួយថ្នាក់ខេត្ត បានចូលរួមប្រគេនដល់វត្តទាំងបួន ដោយក្នុងមួយវត្តៗ ទទួលបាន ៤០ម៉ឺនរៀល។

សូមកុសលផលបុណ្យ និងសេចក្តីសុខចម្រើន កើតមានឡើងដល់ថ្នាក់ដឹកនាំគ្រប់រូប និងម្ចាស់សទ្ធាគ្រប់ៗគ្នាកុំឃ្លៀងឃ្លាតឡើយ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១៣ កើត ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង