រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ប៊ុនធឿន អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកោះស្តេច អាណត្តិទី៥ នៃស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាឃុំកោះស្តេច ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ឯកឧត្តម ប្រតិភូអមដំណើរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយក នាយករងទីចាត់ការផែនការវិនិយោគខេត្ត លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានការយាល័យចំណុះរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ តំណាងអង្គការសង្គមស៊ីវិល សហគមន៍នេសាទសម្រស់កោះស្តេច នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះស្តេច មេភូមិ អនុភូមិ និងជំនួយការភូមិទាំងបី ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ សរុបសមាសភាពចូលរួម ៤៥ រូប ស្រី ០៧ រូប។
ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២