ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងលោក លី វណ្ណនី ប្រធានអង្គភាពលទ្ធកម្ម បានចូលរួមសិក្សាលទ្ធភាពគម្រោងការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែ ដែលគ្រោងប្រើប្រាស់ថវិកាអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២២ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ដែលសិក្សាបានប្រវែង ៩០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវបេតុងអាមេដែលជាគម្រោងរបស់រដ្ឋបាលឃុំដែលបានអនុវត្តរួចហើយកាលពីកន្លងទៅ។
និងបានបន្តចូលរួមសិក្សាលទ្ធភាពគម្រោងការងារ សាងសង់ស្ពានថ្ម ០១កន្លែង ដែលប្រើប្រាស់ថវិកា រដ្ឋបាលឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២២ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
សមាសភាពចូលរួមមានក្រុមបច្ចេកទេសថ្នាក់ខេត្ត អាជ្ញាធរភូមិ-ឃុំតាតៃក្រោម និងតំណាងប្រជាពលរដ្ឋឃុំតាតៃក្រោម