ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២:០០រសៀល លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំផ្នែកតំបន់ការពារធម្មជាតិនៃមន្ទីរបរិស្ថានខេត្តកោះកុង ។
របៀបវារៈ
- ការការពារទប់ស្កាត់ និងបង្ការជំងឺ COVID-19
- ការអនុវត្តច្បាប់ក្នុងត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២២
- ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់មន្ត្រី
- កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន
- លទ្ធផលការងារការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
- បញ្ហាប្រឈម និងដំណោះស្រាយ
- ទិសដៅអនុវត្តបន្ត
ដែលមានអ្នកចូលរួមសរុបចំនួន១៩នាក់ ។