ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តប្រចាំខែកក្កដា ឆ្នាំ២០២២ របស់ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក សែម សំអាង នាយកសាលាស្រុកកោះកុង ដើម្បីពិនិត្យ និងពិភាក្សាលើការពិនិត្យមើលរបាយការណ៍របស់ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក និងការរៀបចំផែនការការអនុវត្តការងារឲ្យស្របតាមការណែនាំ ដើម្បីទទួលបាននូវលទ្ធផលល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
សមាសភាពចូលរួមមានលោកនាយករង ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក សរុបចំនួន ១៤នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។