/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងសមាជិក  បានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសព ដែលមានជីវភាពខ្វះខាតទីទ័លក្រ ឈ្មោះ ស្រីធី អាយុ ៣៣ឆ្នាំ ដែលបានមរណភាពដោយរោគាពាធ  នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងសមាជិក  បានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសព ដែលមានជីវភាពខ្វះខាតទីទ័លក្រ ឈ្មោះ ស្រីធី អាយុ ៣៣ឆ្នាំ ដែលបានមរណភាពដោយរោគាពាធ  នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរនិងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខាលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ  និងការសោកស្តាយយ៉ាងក្រៃលែង  ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ

លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។ 

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖  អង្ករ ២៥គីឡូក្រាម​ មីថៃ ១កេស ទឹកសុទ្ធវីតាល់ ១កេស  និងថវិកា  ១០០,០០០រៀល

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

June 22, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    08/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១១ឆ្នាំ និងគម្រប់ ១៧ឆ្នាំ ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកឪពុក សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងអ្នកម្ដាយ លោកជំទាវ ញ៉ែម សឿន ជាស៊ីម

  • ហេង គីមឆន/
    08/06/2026

    លោក យ៉ិន សុខ និងលោកស្រី នាក់ សុខា ក្រុមហ៊ុន យ៉ិន សុខ ខនស្ត្រាក់សិន ឯ .ក បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក​ ខៀវ ផន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព និងប្រមូលទិន្នន័យកោះ ថ្មដុះ ថ្មប៉ប្រះទឹក ឆ្នេរតាមកោះ និងសក្តានុពលពាក់ព័ន្ធកោះនានា ក្នុងភូមិសាស្រ្ត ខេត្តកោះកុង ក្នុងឆ្នាំ២០២៦