រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពីភាពជាអ្នកនាំពាក្យ និង ព័ត៌មានអប់រំ

ក្រោមការចាត់តាំងរបស់លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡា នាព្រឹកថ្ងៃទី ១៧ ឧសភា ២០២២ លោក សុខ វីន ប្រធានការិយាល័យបឋមសិក្សា និង លោកស្រី ឡុច ចន្ថាអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និង ពណ្ដុះបណ្ដាល នៃមន្ទីរអប់រំយុវជន និង កីឡា​បានចូលរួមសិក្ខាសាលាស្ដីពី​"ភាពជាអ្នកនាំពាក្យ និង ព័ត៌មានអប់រំ "តាមប្រព័ន្ធអនឡាញ​Google meet.ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ដំណើរការសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដោយផ្តោតទៅលើ៖

១.វិធីសាស្រ្ត និង​បំណិនក្នុងការឆ្លើយតបជាមួយអ្នកសារព័ត៌មាន

២.បំណិនក្នុងការទំនាក់ទំនងជាមួយសាធារណៈជនទូទៅ អង្គភាពនានា និង ដៃគូរអភិវឌ្ឍន៍

៣.បំណិនក្នុងការសរសេរអត្ថបទព័ត៌មានអប់រំនៅក្នុងទំព័របណ្ដាញសង្គម Face book

ឆ្លងតាមរយៈសិក្ខាសាលាដ៏មានសារប្រយោជន៍ ខេត្តកោះកុង នឹងទទួលបានធនធានមនុស្សបន្ថែមទៀតជាពិសេសមន្រ្តីជំនាញអប់រំយុវជន និងកីឡា​ សម្រាប់យកទៅបំពេញការងារប្រចាំថ្ងៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកនាំពាក្យប្រចាំអង្គភាពរបស់ខ្លួន ។

អត្ថបទទាក់ទង