រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួមសិក្ខាសាលាស្ដីពី “សហគ្រិនស្ដ្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ វឌ្ឍនភាព និងកាលានុវត្តភាពសហគ្រិនស្ដ្រីក្នុងបរិបទស្ដារ និងជំរុញសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” នៅរាជធានីភ្នំពេញ

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ចូលរួម សិក្ខាសាលា ស្ដីពី "សហគ្រិនស្ដ្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ វឌ្ឍនភាព និងកាលានុវត្តភាពសហគ្រិនស្ដ្រីក្នុងបរិបទស្ដារ និងជំរុញសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី" ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យលើមេរៀនបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ស្ដ្រីជាសហគ្រិន ជាពិសេសនៅក្នុងក្របខណ្ឌស្ដារ និងជម្រុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីក្រសួងកិច្ចការនារី មន្ដ្រីមន្ទីរកិច្ចការនារី និងមន្ដ្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី ២៥រាជធានី-ខេត្ត ក្រសួងពាក់ព័ន្ធ បណ្ដាញសហគ្រិនស្ដ្រីកម្ពុជា សមាគមសហគ្រិនស្ដ្រីកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១២០រូប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង