ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំស្តីពីការប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព គឺការផ្តល់ទុកគាំទ្រ ២៥០$ សម្រាប់សមាជិកក្រុមកសិករផលិតកម្មកសិកម្ម របស់គម្រោងស្ទៀរ (STEER) តាមរយៈសេវាកម្មវីង (Wing) ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំវិទ្យាល័យបូទុមសាគរ ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី១១នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង