/ / /

លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងឈូសឆាយព្រៃមិនមានច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅចំណុចកំពង់ខ្លឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ដែលបានសំអាតព្រៃធ្វើផ្លូវ ចំនួន ០១ខ្សែ  ដែលមានទទឹង ០៥ម៉ែត្រ បណ្តោយ ៥០០ម៉ែត្រ ចាប់ពីព្រំប្រទល់ដីក្រុមហ៊ុន មកដល់មាត់ស្ទឹង ត្រង់ចំណុចនិយាមកា  (362095-1252397, 362067-1252928) ហើយទីតាំងនេះស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ អនក្រ.បក តែជាប់គម្រោងរេដបូកខេត្ត។

លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងឈូសឆាយព្រៃមិនមានច្បាប់អនុញ្ញាត ០១កន្លែង ស្ថិតនៅចំណុចកំពង់ខ្លឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ដែលបានសំអាតព្រៃធ្វើផ្លូវ ចំនួន ០១ខ្សែ  ដែលមានទទឹង ០៥ម៉ែត្រ បណ្តោយ ៥០០ម៉ែត្រ ចាប់ពីព្រំប្រទល់ដីក្រុមហ៊ុន មកដល់មាត់ស្ទឹង ត្រង់ចំណុចនិយាមកា  (362095-1252397, 362067-1252928) ហើយទីតាំងនេះស្ថិតក្នុងដីអនុក្រឹត្យលេខ ៣០ អនក្រ.បក តែជាប់គម្រោងរេដបូកខេត្ត។ អ្នកបង្កហេតុជាម្ចាស់គ្រឿងចាក់ឈ្មោះ លី សូហ៊ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង និងម្ចាស់ដីឈ្មោះ ខែង រស់ នៅភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិលខេត្តកោះកុង) និងបានធ្វើការឃាត់គ្រឿងចក្រ អេស្កាវាទ័រ ចំនួន ០១គ្រឿង និងមនុស្សចំនួន ០១នាក់ ឈ្មោះ លី សូហ៊ ភេទ ប្រុស អាយុ ៣០ឆ្នាំ។ បច្ចុប្បន្នវត្ថុតាង និងមនុស្សបានយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ប្រភព ញ៉ាក់ ឆៃយ៉ា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/06/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/06/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ​ស្ដីពី ការរៀបចំផែនការពង្រឹងគុណភាពសេវា​ ( Quality improvement plan )។

  • រដ្ឋបាលស្រុកថ្មបាំង/
    12/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    12/06/2026

    ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោញកុង បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    12/06/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦