/ / /

វេលាម៉ោង ២:០០នាទីរសៀល ព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ បានប្រគល់ជូននូវវត្ថុទានមួយចំនួនដល់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមសមគួរ

វេលាម៉ោង ២:០០នាទីរសៀល ព្រះគ្រូ ខឹម ខុន ព្រះអនុគណស្រុកបូទុមសាគរ បានប្រគល់ជូននូវវត្ថុទានមួយចំនួនដល់អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ ដើម្បីប្រើប្រាស់តាមសមគួរ ដោយវត្ថុទានរួមមាន

-មី ៥កេស

-អង្ករ២បាវ

-ទឹកសុទ្ធវីតាល់២កេស

-ទឹកផ្លែឈើ១កេស

-និងថវិកា៦០ម៉ឺនរៀល

ស្របគ្នានោះដែរ លោកអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏បានសំដែងនូវទឹកចិត្តនិងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យរបស់ព្រះគ្រូអនុគណ ដែលជានិច្ចកាល ព្រះអង្គតែងតែយកចិត្តទុកដាក់និងឧបត្ថម្ភជាសម្ភារនានានិងថវិកាតាមលទ្ធភាព ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ហើយលោកប្រធានអនុសាខាកាកបាទក្រហមស្រុក ក៏បានប្រគេនពរព្រះគ្រូអនុគណ សូមព្រះមានសុខភាពល្អបរិបូរ និងដឹកនាំវិស័យសាសនាឲ្យមានការរីកចំរើនតរៀងទៅ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ២ កើត ខែពិសាខ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២

ខែឧសភា 2, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    05/06/2026

    មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

  • មន្ទីរបរិស្ថាន/
    05/06/2026

    មន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ១១០ដើម ជូនដល់ក្រុមហ៊ុន ខេខេអិន អឺភែរឹល ខូអិលធីឌី

  • មន្ទីរបរិស្ថាន/
    05/06/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រគល់កូនឈើចំនួន ៥០០ដើម ជូនដល់តំបន់ប្រតិបត្តិការសឹករងកោះកុង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    05/06/2026

    លោក ប្រាក់ សារិន បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    ឯកឧត្តម ម៉ៅ វិបុល បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    05/06/2026

    ឯកឧត្តម មាស សុត្ថា បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦