សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំប៉ាក់ខ្លង គឺជាឃុំមួយ ក្នុងចំណោមឃុំទាំង៣ របស់ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ដែលមានផ្ទៃដីសរុប ៤៦៦.២០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៦,៦២០ ហិកតា ចែកចេញជា ៧ភូមិគឺ៖ ភូមិប៉ាក់ខ្លង១ ភូមិប៉ាក់ខ្លង២ ភូមិប៉ាក់ខ្លង៣ ភូមិបឹងកឆាង ភូមិនាងកុក ភូមិកោះប៉ោ និងភូមិចាំយាម ដែលមានព្រំប្រទល់ ៖ ខាងជើងទល់នឹងខេត្តពោធិ៍សាត់ ខាងត្បូងទល់ឈូងសមុទ្រ ឃុំទួលគគីរ ឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមា និងសង្កាត់ស្មាច់មានជ័យ នៃក្រុងខេមរភូមិន្ទ ខាងលិចទល់នឹងប្រទេសថៃ ខាងកើតទល់នឹងឃុំតាទៃលើ និងឃុំឬស្សីជ្រុំ នៃស្រុកថ្មបាំង ។
ឃុំ ប៉ាក់ខ្លង មានផ្ទៃដីសរុប ៤៦៦.២០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៧ភូមិ គ្រួសារ ៣,១៤៦គ្រួសារ ប្រជាពលរដ្ឋសរុប ១៣,៦៩៦នាក់ ស្រី្តសរុប ៦,៨៩៤នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៣,១៤៦ គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២,៩៩៣ គ្រួសារ គ្រួសារបណ្តោះអាសន្ន ១៥៣ គ្រួសារ ប្រជាពលរដ្ឋសរុប ១,៣៦៩៦ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៦,៨៩៤ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៩,៨២៣នាក់ ប្រជាពលរដ្ឋចំណាកស្រុក ១៨៣នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៦នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ ស្ត្រី ១នាក់ មេភូមិ ៧នាក់ ស្ត្រី ១នាក់ អនុប្រធានភូមិ ៧នាក់ សមាជិកភូមិ ៧នាក់ ស្ត្រី ៧នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,៧៨៣ និងលិខិតដែលបានទទួល ចំនួន ១៤)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,២៣៥ និងលិខិតដែលបានទទួល ចំនួន ១៣)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,០៧៨ និងលិខិតដែលបានទទួល ចំនួន ១៩)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,១១៨ និងលិខិតដែលបានទទួល ចំនួន ២៤)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,៧៧៨ និងលិខិតដែលបានទទួល ចំនួន ៨)។
*សរុប (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩,៩៩២ និងលិខិតដែលបានទទួល ចំនួន ៧៨)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២ កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៩លានរៀល។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៤,១៣លានរៀល។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ២៥៨.៧៦លានរៀល។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៤.៧៦លានរៀល។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២៨៦.៥៨លានរៀល។
*សរុប (ផ្នែកសេដ្ឋកិច្ច ៨គម្រោង តម្លៃ ៨៦២.៧២លានរៀល។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ២គម្រោង និងផ្នែកសង្គមកិច្ច ២៤គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង និងផ្នែកសង្គមកិច្ច ២៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៦គម្រោង និងផ្នែកសង្គមកិច្ច ២៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១២គម្រោង និងផ្នែកសង្គមកិច្ច ២៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៧គម្រោង និងផ្នែកសង្គមកិច្ច ២៧គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣១គម្រោង និងផ្នែកសង្គមកិច្ច ១២៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង សេវារដ្ឋបាល និងសនិ្តសុខ ៥០គម្រោង)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ៣១០.៨៧លានរៀល ចំណូលជាក់ស្តែង ៣១០.៨៧លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣១០.៨៧លានរៀល ចំណូលជាក់ស្តែង ៣១០.៨៧លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៤១៤.២៥លានរៀល ចំណូលជាក់ស្តែង ៤១៤.២៥លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤១៤.២៥លានរៀល ចំណូលជាក់ស្តែង ៤១៤.២៥លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២១០.៨៨លានរៀល ចំណូលជាក់ស្តែង ២១០.៨៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២១០.៨៨លានរៀល ចំណូលជាក់ស្តែង ២១០.៨៨លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៨២៨.៩៥លានរៀល ចំណូលជាក់ស្តែង ៨២៨.៩៥លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៨២៨.៩៥លានរៀល ចំណូលជាក់ស្តែង ៨២៨.៩៥លានរៀល ស្មើ ១០០ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៦៩៣.៤០លានរៀល ចំណូលជាក់ស្តែង ៦៩៣.៤០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៦៩៣.៤០លានរៀល ចំណូលជាក់ស្តែង ៦៩៣.៤០លានរៀល ស្មើ ១០០ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ៥នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ៤នាក់។
*សរុប វគ្គសិក្សា ២០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៣នាក់ ស្ត្រី ១៨នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦១៨)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៤)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ១២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ២០១ សំបុត្របញ្ជាក់កំណើត ១៩៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៥៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៤៥ សំបុត្រអាពាហ៍ពិពាហ៍ ១៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២៥ សំបុត្រមរណភាព ៣២ សេចក្ដីចម្លងសំបុត្រមរណភាព ៣៥)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២៤៩ សំបុត្របញ្ជាក់កំណើត ៣៤០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៩៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៩៨ សំបុត្រអាពាហ៍ពិពាហ៍ ២១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៥ សំបុត្រមរណភាព ២៤ សេចក្ដីចម្លងសំបុត្រមរណភាព ២៧)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២២១ សំបុត្របញ្ជាក់កំណើត ២៦០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៦៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៩៩ សំបុត្រអាពាហ៍ពិពាហ៍ ៤១ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣៤ សំបុត្រមរណភាព ៤៣ សេចក្ដីចម្លងសំបុត្រមរណភាព ១៧៤)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣០៧ សំបុត្របញ្ជាក់កំណើត ១២៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២២១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១០៨ សំបុត្រអាពាហ៍ពិពាហ៍ ៣៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦៥ សំបុត្រមរណភាព ៥៧ សេចក្ដីចម្លងសំបុត្រមរណភាព ២៨៨)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ២២៦ សំបុត្របញ្ជាក់កំណើត ២០៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៦៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៦៥ សំបុត្រអាពាហ៍ពិពាហ៍ ២៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤៩ សំបុត្រមរណភាព ៦១ សេចក្ដីចម្លងសំបុត្រមរណភាព ២១៩)។-*សរុប ឆ្នាំ២០១៧ (សំបុត្រកំណើត ១,២០៤ សំបុត្របញ្ជាក់កំណើត ១,១២៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១,២០២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨១៥ សំបុត្រអាពាហ៍ពិពាហ៍ ១៣៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២០៨ សំបុត្រមរណភាព ២១៧ សេចក្ដីចម្លងសំបុត្រមរណភាព ៧៤៣)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១០៥ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧,៣២៤នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៨៨ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧,៤១២ នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១០៤ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧,៤៣៤ នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៩២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៨ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨,៦៣៣នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤០៩ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨,០៣២ នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,៧៨៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,០០០,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២,២៣៥ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥,០០០,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២,១១៨ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣,៧៥០,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,៧៧៨ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,៥០០,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩,៩៩២ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៤,២៥០០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ករណីបង្ករបួសស្នាម មានចំនួន ១១លើក
-ករណីចោរកម្មមាន មានចំនួន ៤លើក
-ករណីអំពើហិង្សាក្នុងគ្រួសារ មានចំនួន ១៦ លើក
-នៅក្នុងរដ្ឋបាលឃុំប៉ាក់ខ្លងមានកម្លាំងប្រជាការពារ មានចំនួន ៤៥ នាក់
-រដ្ឋបាលឃុំ បានផ្តល់សម្ភារអនាម័យ មានចំនួន ៣៨ គ្រួសារ
-រដ្ឋបាលឃុំ បានប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារឃុំ បានចំនួន ៥៥ លើក
-រដ្ឋបាលឃុំ បានផ្សព្វផ្សាយស្តីពីការធ្វើអនាម័យនៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានចំនួន ៤៥ លើក
-រដ្ឋបាលឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានចំនួន ៨៥ លើក
-រដ្ឋបាលឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះធ្វើវេទិកាសាធារណៈ ស្តីពីភូមិ ឃុំ មានសវត្ថិភាពបាន ចំនួន ១៤៨ លើក ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
១.ការងារសេដ្ឋកិច្ច
-នៅឆ្នាំ២០១៧ រដ្ឋបាលឃុំបានសាងសង់ផ្លូវគ្រួសក្រហមបានចំនួន ០១ ខ្សែ មានប្រវែង ៩៥០ ម៉ែត្រនៅភូមិចាំយាម និងផ្លូវបេតុងចំនួន០១ខ្សែ នៅភូមិចាំយាម ។
-នៅឆ្នាំ២០១៨ រដ្ឋបាលឃុំបានសាងសង់ផ្លូវបេតុងមានជើង បានចំនួន០២ ខ្សែ មានប្រវែង ៣៤៥ ម៉ែត្រ នៅភូមិ២ និងភូមិនាងកុក និងផ្លូវបេតុងចំនួន២ខ្សែ ប្រវែង ៥៥៧ម៉ែត្រ នៅភូមិ២ និងភូមិ៣ ។
-នៅឆ្នាំ២០១៩ រដ្ឋបាលឃុំបានសាងសង់ផ្លូវបេតុងអាមេបានចំនួន០៤ ខ្សែ មានប្រវែង ២២២៨ ម៉ែត្រ នៅភូមិកោះប៉ោ ភូមិ២ ភូមិនាងកុក ភូមិចាំយាម និងផ្លូវដី ចំនួន០១ខ្សែ ប្រវែង ២៣០ ម៉ែត្រ ស្ថិតនៅភូមិបឹងកាឆាង ។
-នៅឆ្នាំ២០២០ រដ្ឋបាលឃុំបានសាងសង់លូជ្រុងដោះទឹកបានចំនួន០១ ខ្សែ មានប្រវែង ៦៥៤ ម៉ែត្រស្ថិតនៅភូមិ១ និងផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែង ១៦៨៣ ម៉ែត្រ នៅភូមិភូមិចាំយាម និងភូមិនាងកុក ។
-នៅឆ្នាំ២០២១ រដ្ឋបាលឃុំបានសាងសង់ផ្លូវបេតុងបានចំនួន ០៣ខ្សែ មានប្រវែង ១៦៧១ ម៉ែត្រ ស្ថិតនៅភូមិនាងកុក ភូមិ២ និងភូមិ៣ ។
២-ការងារសង្គមកិច្ច
-រដ្ឋបាលឃុំ បានផ្តល់សម្ភារៈការងារអនាម័យ និងជួយដល់គ្រួសារក្រីក្រ បានចំនួន ៤៥០ គ្រួសារ
-រដ្ឋបាលឃុំ បានផ្សព្វផ្សាយបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបណ្តាភូមិនីមួយៗ
-រដ្ឋបាលឃុំ បានផ្តល់គ្រឿងឧបភោគបរិភោគ ដល់គ្រួសារមានវិជ្ជមានកូវីដ១៩ និងគ្រួសារធ្វើចត្តាឡីស័កបានចំនួន ២១៥ គ្រួសារ ។
-រដ្ឋបាលឃុំបានចុះផ្សព្វផ្សាយដល់ស្រ្តីមានផ្ទៃពោះឲ្យមកពិនិត្យតាមដានសុខភាពនៅមណ្ឌលសុខភាព និងផ្តល់កាតវីងដល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ ដើម្បីបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទែពោះជារៀងរាល់ខែ ។
-រដ្ឋបាលឃុំបានចុះឈ្មោះប្រជាជនដែលមានប័ណ្ណក្រីក្រក្នុងប្រព័ន្ធ ដើម្បីបើកប្រាក់ឧបត្ថម្ភជម្ងឺកូវីដ-១៩ ជារៀងរាល់ខែ ។
-រដ្ឋបាលឃុំ បានចាត់អោយជនបង្គោលឃុំ សហការជាមួយអ្នកស្ម័គ្រចិត្តភូមិ បន្តចុះពិនិត្យស្រាវជ្រាវស្វែងរក
-កុមារងាយរងគ្រោះដែលមាននៅក្នុងមូលដ្ឋានភូមិនិមួយៗ ។
-រដ្ឋបាលឃុំ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ។
-រដ្ឋបាលឃុំ បានសហការជាមួយមណ្ឌលសុខភាពប៉ាក់ខ្លង និងនាងកុក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ រួមមាន ៖ ផ្តល់ថ្នាំបង្ការជំងឺ១១ មុខ ដល់កុមារបានចំនួន ១០ លើក ផ្សព្វផ្សាយមធ្យោបាយពន្យាកំណើតបានចំនួន ១០ លើក ផ្តល់ថ្នាំលុបបំបាត់ជំងឺកញ្រ្ជិល ស្អូច បានចំនួន ១០ លើក ចុះដាក់ថ្នាំអាប៉ែតតាមបណ្តាភូមិបានចំនួន ១០ លើក ចុះប្រជុំសម្ព័ន្ធក្រុមឆ្មប ២ខែ ម្តង បានចំនួន ៣០ លើក ផ្សព្វផ្សាយដល់ស្រ្តីមានផ្ទៃពោះឲ្យមកពិនិត្យផ្ទៃពោះយ៉ាងតិច ៤ ដង បានចំនួន ២០ លើក ស្រាវជ្រាវរកមេរោគសួត និងរបេងបានចំនួន ១០ លើក អនុវត្តន៍ដូតស៍សហគមន៍ HC សុខភាព បានចំនួន ១០ លើក បង្ការទប់ស្កាត់ជំងឺរាតល្បាតនានា (គ្រុនឈាមអាសន្នរោគគ្រុនចាញ់) បានចំនួន ១០ លើក អនុវត្តន៍យុទ្ធនាការផ្តល់គ្រាប់ថ្នាំទំលាក់ព្រូន និងជីវជាតិដល់កុមារអាយុក្រោម៥ ឆ្នាំ បានចំនួន ១០ លើក គាំទ្រដល់ក្រុមទ្រទ្រង់សុខភាពភូមិ ២ខែ ម្តង បានចំនួន ៣០ លើក គាំទ្រការប្រជុំគណៈកម្មការគ្រប់គ្រង HC ២ខែម្តង នចំនួន ៣០ លើក ពង្រឹងប្រព័ន្ធបញ្ជូនជំងឺ បានចំនួន ១០ លើក ផ្តល់ថ្នាំព្រូនតាមសាលារៀន បានចំនួន ១០ លើក ជំរុញឲ្យមានមូលនិធិសមធម៍ដើម្បីជួយប្រជាជនក្រីក្រ បានចំនួន ១០ លើក រំលូតកូនដោយសុវត្តិភាព បានចំនួន ១០ លើក ការចែកមុងជ្រលក់ថ្នាំការពារគ្រុនចាញ់ បានចំនួន ១០ លើក ផ្សព្វផ្សាយ និងស្រាវជ្រាវកុមារកង្វះអាហាររូបឧបត្ថម្ភនៅសហគមន៍បានចំនួន ១០ លើក ការកាត់បន្ថយការរីករាលដាល នៃមេរោគអេដស៍ចំពោះស្រ្តី និងដៃគូបានចំនួន ១០ លើក
-រដ្ឋបាលឃុំ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត រួមមាន ៖ ដាក់ស្លាកអប់រំអនាម័យ បានចំនួន ០៥ លើក ដាក់ស្លាកសញ្ញាបរិស្ថាន បានចំនួន ០៥ លើក
-រដ្ឋបាលឃុំ បានសហការជាមួយមន្ទីរកសិកម្មខេត្ត រួមមាន ៖ ចុះអន្តរាគមន៍ចាក់វ៉ាសាំងការពារ និងព្យាបាលជំងឺសត្វ បានចំនួន ០៥ លើក អន្តរាគមន៍ពីការបំផ្លាញរបស់សត្វល្អិតចង្រៃលើដំណាំ បានចំនួន ០៥ លើក
-រដ្ឋបាលឃុំ បានសហការជាមួយមន្ទីរផែនការខេត្ត រួមមាន ៖ ចុះសម្ភាសន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់ប័ណ្ណក្រីក្រជូនដល់គ្រួសារក្រីក្រ បានចំនួន ៦៥៦ គ្រួសារ
-រដ្ឋបាលឃុំបានសហការជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមមាន ៖ បើកវគ្គបណ្តុះបណ្តាល នៃជំនាញវិជ្ជាជីវៈគ្រប់ប្រភេទមានសិក្ខាកាមចូលរួមចំនួន ១១នាក់ ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
រដ្ឋបាលឃុំ មានធនធានធម្មជាតិមួយចំនួនដូចជា ៖ ស្រះទឹក អូរ ប្រឡាយ ក្បាលឆាយ ទឹកជ្រោះមួយចំនួនដែលជាប្រភពនៃសម្បត្តិធម្មជាតិ ដើម្បីបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ ធ្វើឱ្យប្រជាជនក្នុងមូលដ្ឋានបង្កបង្កើនផលដាំបន្លែបង្កាបានច្រើន ធ្វើឱ្យប្រជាជនហូបបន្លែបង្កាធម្មជាតិបានច្រើន ។
*រដ្ឋបាលឃុំប៉ាក់ខ្លង បានសម្រេចលទ្ធផលមានដូចជា ៖
-បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនដល់ប្រជាពលរដ្ឋបានចំនួន ០៤ ភូមិ ក្នុងនោះផងដែរ រដ្ឋបាលឃុំបានផ្តល់ប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុបានចំនួន ០១ ភូមិ គឺ ៖
-ភូមិចាំយាមបានចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានចំនួន ២,១១៣ ក្បាលដី
-ចំពោះភូមិប៉ាក់ខ្លង១ ប៉ាក់ខ្លង២ និងភូមិប៉ាក់ខ្លង៣ កំពុងអនុវត្តការវាស់វែងជូនប្រជាពលរដ្ឋ
-បានផ្តល់ធុងសំរាមតាមឆ្នេរសមុទ្រ និងនៅវត្តប៉ាក់ខ្លងចំនួន ៤០ ធុង និងបានចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យនៅតាមមាត់សមុទ្រ តាមតូបលក់ដូរនៅតាមឆ្នេរសមុទ្រ និងនៅក្នុងផ្សារប៉ាក់ខ្លង ។
-បានរកក្រុមហ៊ុនប្រមូលសម្រាមនៅតាមផ្ទះប្រជាពលរដ្ឋ និងនៅផ្សារប៉ាក់ខ្លង ។
-រដ្ឋបាលឃុំ បានផ្តល់ជំនួយជាសម្ភារៈដល់គ្រួសាររងគ្រោះដោយសារខ្យល់ព្យុះ ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ៖ រដ្ឋបាលឃុំប៉ាក់ខ្លងបានធ្វើការសហការជាមួយអង្គារសង្គមស៊ីវិល និងវិស័យឯកជនបានល្អប្រសើរ ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ទឹកសមុទ្រជោរខ្លាំង រលកបោកខូចទំនប់ការពារទឹកប្រៃ ជិតដល់ផ្លូវកៅស៊ូ មុខវត្តប៉ាក់ខ្លង សូមស្នើស្រុកជួយជួសជុលទំនប់ការពារទឹកប្រៃឡើងវិញ។
២-ទឹកភ្លៀងដក់តាមផ្លូវជាតិលេខ៤៨ ចំណុចខាងលិចវត្តនាងកុក សូមស្នើសុំស្រុកជួយធ្វើលូរំដោះទឹក។
៣.ទឹកភ្លៀងដក់តាមផ្លូវកៅស៊ូនៅភូមិ២ចំណុចមុខមណ្ឌលសុខភាពដល់មុខវិទ្យាល័យប៉ាក់ខ្លង សូមស្នើសុំស្រុកជួយធ្វើលូរំដោះទឹកនៅតាមផ្លូវភូមិ២។
២.២. យោបល់ និងសំណូមពរ
-សូមឲ្យមានវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងផ្លូវច្បាប់នានា ទៅដល់សមាជិកក្រុមប្រឹក្សាឃុំ។
-សូមឲ្យមានការទស្សនៈកិច្ចទៅដល់សមាជិកក្រុមប្រឹក្សាឃុំ។
-សូមឲ្យមានការទម្លាក់ឥណទានឲ្យបានទាន់ពលវេលាដល់រដ្ឋបាលឃុំ។
-សូមឲ្យមានការទម្លាក់ឥណទានផ្នែកអភិវឌ្ឍន៍ដល់មូលដ្ឋានឃុំឲ្យបានច្រើន។
-សូមឲ្យមានការពង្រឹងវិស័យអប់រំនៅតាមសាលារៀន។
-សូមឲ្យមានកម្លាំងនគរបាល ចុះធ្វើការងាររដ្ឋបាលនៅតាមមូលដ្ឋានឃុំ។
-សូមឲ្យមានការចុះបង្រ្គាបនៅបទល្មើសជួញដូរគ្រឿងញឿននៅតាមបណ្តាភូមិនីមួយៗ៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ April 28, 2022