សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំទួលគគីរ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(០៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំទួលគគីរ គឺជាឃុំមួយនៅក្នុងចំណោមឃុំទាំងបីនៃស្រុកមណ្ឌលសីមា ខេត្ដកោះកុង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយដៃព្រែកទឹកប្រៃ ឡោមព័ទ្ធទៅដោយព្រៃភ្នំ ដែលមានព្រំប្រទល់ដូចខាងក្រោម ខាងជើងជាប់នឹង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខាងត្បូងជាប់នឹង កោះកាពិ ស្រុកកោះកុង ខាងកើតជាប់នឹង ឃុំតាតៃក្រោម ស្រុកកោះកុង និងខាងលិចជាប់នឹង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។
ឃុំទួលគគីរ មានផ្ទៃដីសរុប ៨០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៤ភូមិ គ្រួសារសរុប ៥៤៤គ្រួសារ ប្រជាពលរដ្ឋសរុប ១.៩៧៣នាក់ ស្ត្រីសរុប ៩១២នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៥៣០គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៥៣០ គ្រួសារ ប្រជាពលរដ្ឋសរុប ១.៩៧៣ នាក់ ប្រជាពលរដ្ឋជាស្រ្តី ៩៦២ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១.៤០០នាក់ ប្រជាពលរដ្ឋចំណាកស្រុក ២១១នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ២នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៤នាក់ ស្ត្រី ១នាក់ អនុប្រធានភូមិ ៤នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៤នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣.ដីកា សេចក្តីសម្រេច និងលិខិត
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៣០ និងលិខិតដែលបានទទួល ចំនួន ៩៩)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៨៧ និងលិខិតដែលបានទទួល ចំនួន ៧៦)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៩១ និងលិខិតដែលបានទទួល ចំនួន ៦៥)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២១២ និងលិខិតដែលបានទទួល ចំនួន ៣៩)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៤៧ និងលិខិតដែលបានទទួល ចំនួន ២៤)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៦៧ និងលិខិតដែលបានទទួល ចំនួន ៣០៣)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៧ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១១ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៩ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៥ កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៨៤ កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦១.១៤លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៣.១៩លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ១១០.៨២លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ២២៦.០១លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣២៩.៤០លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.៦០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣២៩.៤០លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.៦០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល។
*សរុប (ផ្នែកសេដ្ឋកិច្ច ១៥គម្រោង តម្លៃ ១,០៥៦.៧៨លានរៀល ផ្នែកសង្គមកិច្ច ២៥គម្រោង តម្លៃ ២២.៥៥លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១០គម្រោង តម្លៃ ៦.៥០លានរៀល យេនឌ័រ ៥គម្រោង តម្លៃ ២.៤០លានរៀល។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៧.៩៩លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល )។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៥.៧៣លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល )។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០២.៩៨លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល )។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២០៥.៣៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៤៥.៧០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥៦៧.៧៩លានរៀល និងផ្នែកសង្គមកិច្ច ១៥គម្រោង តម្លៃ ១៤.៥២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៨គម្រោង តម្លៃ ៤.៤០លានរៀល យេនឌ័រ ៣គម្រោង តម្លៃ ១.៤៤លានរៀល )។
១.៧.ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២០៥.១៧លានរៀល ចំណូលជាក់ស្តែង ២០១.៨១លានរៀល ស្មើ ៩៨.៣៦ភាគរយ) និង(ចំណាយអនុម័ត ២០៥.១៧លានរៀល ចំណូលជាក់ស្តែង ១៣៧.៨៤លានរៀល ស្មើ ៦៧.១៨ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៣៨.០៩លានរៀល ចំណូលជាក់ស្តែង ២៣៦.១៣លានរៀល ស្មើ ៩៩.១៨ភាគរយ) និង(ចំណាយអនុម័ត ២៣៨.០៩លានរៀល ចំណូលជាក់ស្តែង ៩០.៤២លានរៀល ស្មើ ៣៧.៩៧ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣៥២.៩៧លានរៀល ចំណូលជាក់ស្តែង ៣៤៧.៧២លានរៀល ស្មើ ៩៨.៥១ភាគរយ) និង(ចំណាយអនុម័ត ៣៥២.៩៧លានរៀល ចំណូលជាក់ស្តែង ២០៥.៦២លានរៀល ស្មើ ៥៨.២៥ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៧១.០៧លានរៀល ចំណូលជាក់ស្តែង ៤១៥.៩១លានរៀល ស្មើ ៨៨.២៩ភាគរយ) និង(ចំណាយអនុម័ត ៤៧១.០៧លានរៀល ចំណូលជាក់ស្តែង ២៣៧.១៧លានរៀល ស្មើ ៥០.៣៤ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៧៦.៥៣លានរៀល ចំណូលជាក់ស្តែង ៣០៤.១៦លានរៀល ស្មើ ៦៣.៨៣ភាគរយ) និង(ចំណាយអនុម័ត ៤៧៦.៥៣លានរៀល ចំណូលជាក់ស្តែង ២៩៧.២៨លានរៀល ស្មើ ៦២.៣៨ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៧៤៣.៨៦លានរៀល ចំណូលជាក់ស្តែង ១,៥០៥.៧៦លានរៀល ស្មើ ៨៦.៣៥ភាគរយ) និង(ចំណាយអនុម័ត ១,៧៤៣.៨៦លានរៀល ចំណូលជាក់ស្តែង ៩៦៨.៣៤លានរៀល ស្មើ ៥៥.៥៣ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១២ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១ ទ្រព្យសម្បត្តិសរុប ១១ ។
-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិសរុប ១១ ។
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១ ទ្រព្យសម្បត្តិសរុប ១២ ។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៤ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១ ទ្រព្យសម្បត្តិសរុប ១៥ ។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុប ១៥ ។
*សរុប ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១៧ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ២ ។
១.៩.ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៣២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១២១នាក់ ស្ត្រី ៥០នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ២៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦៩នាក់ ស្ត្រី ២៧នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៣១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧១នាក់ ស្ត្រី ២៥នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ១៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៥នាក់ ស្ត្រី ១១នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៦នាក់ ស្ត្រី ១២នាក់។
*សរុប វគ្គសិក្សា ១១៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៣២នាក់ ស្ត្រី ១២៥នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣០)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២០២)។
១.១១. ការសម្រុះសម្រួលទំនាស់
ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ១៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១០ សំបុត្រអាពាហ៍ពិពាហ៍ ៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៨ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៤)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២០ សំបុត្របញ្ជាក់កំណើត ១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៥)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២៤ សំបុត្របញ្ជាក់កំណើត ១៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២០ សំបុត្រអាពាហ៍ពិពាហ៍ ២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៥ សំបុត្រមរណភាព ១)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣០ សំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣០ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៥)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៤៤ សំបុត្របញ្ជាក់កំណើត ៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៧ សំបុត្រមរណភាព ៧ សេចក្ដីចម្លងសំបុត្រមរណភាព ៣០)។
*សរុប (សំបុត្រកំណើត ១៣៧ សំបុត្របញ្ជាក់កំណើត ៨៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥៨ សំបុត្រអាពាហ៍ពិពាហ៍ ៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦៣ សំបុត្រមរណភាព ២០ សេចក្ដីចម្លងសំបុត្រមរណភាព ៧២)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧២៣នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧៤៨នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៣ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៧៧១នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១៤ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៨ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៧៤នាក់)។
*សរុប (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៧៣ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១២ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,១១៨នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥៧ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣៩៩,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១០៤ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៧១២,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១០៩ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៨២១,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៨៥ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥៩៨,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១០១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៨២១,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៥៦ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣,៣៥១,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
ក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមប្រជាការពារភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំទាំងមូល បានរួមគ្នាពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានគត់មត់ល្អនៅគ្រប់ភូមិក្នុងទូទាំងឃុំ តាមរយៈការតស៊ូលុបបំបាត់បទល្មើស គ្រប់ប្រភេទ ក្នុងមូលដ្ឋានភូមិ ឃុំ ដើម្បីកសាងភូមិ ឃុំ ឱ្យក្លាយទៅជាភូមិ ឃុំ មានសុវត្ថិភាព ដែលប្រកបដោយ លក្ខណសម្បត្ដិ ៩ យ៉ាង គឺ ៖
១-គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ។
២-គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣-គ្មានអំពើអនាចារ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤-គ្មានក្មេងទំនើង។
៥-គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧-គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨-មានវិធានការទប់ស្កាត់គ្រប់គ្រងនិងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
៩-គ្មានការត្រួតពិនិត្យខុសច្បាប់។
ក្នុងការបញ្ជ្រាបនូវគោលនយោបាយ “ ភូមិឃុំមានសុវត្ថិភាព” ដ៏មានសារៈសំខាន់នេះ ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងឃុំទួលគគីរ ក្រុមប្រឹក្សាឃុំបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ដែលជាសមត្ថកិច្ចជំនាញ ក្នុងការធ្វើវេទិកាសាធារណៈ និងចុះផ្សព្វផ្សាយផែនការណែនាំលេខ ០២២ ផ.ក ចុះថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១២ របស់ក្រសួងមហាផ្ទៃ ស្ដីពី ការចាត់តាំងអនុវត្ដគោលនយោបាយ “ ភូមិឃុំមានសុវត្ថិភាព” ជាច្រើនដងនៅក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងឃុំមានភាពល្អប្រសើរ តាមរយៈការបង្ក្រាបបាននូវបទល្មើសផ្សេងៗ មានអំពើចោរកម្ម លួច ឆក់ ទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ទប់ស្កាត់ក្រុមបងធំបងតូច និងអំពើអនាចារផ្សេងៗដែលបានកើតមានឡើងជាបន្ដបន្ទាប់ ព្រមទាំងបានធ្វើការសម្របសម្រួលដោះស្រាយនូវទំនាស់ផ្សេងៗ របស់ប្រជាជនដែលមានក្នុងរយៈពេល០៥ឆ្នាំនេះ បានចំនួន ០៣ ករណី និងបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ បានចំនួន ០២ ករណី ជាពិសេសប៉ុស្តិ៍រដ្ឋបាលឃុំ គឺបានផ្តល់សេវាធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ បម្រើប្រជាពលរដ្ឋយើង យ៉ាងសស្រាក់សស្រាំផងដែរ ។
ការចុះអប់រំផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈពាក់ព័ន្ធនឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព
-ឆ្នាំ២០១៧ បានផ្សព្វផ្សាយ ចំនួន ០២ លើក មានអ្នកចូលរួម ៧៧ នាក់ ស្រី ៣៥ នាក់
-ឆ្នាំ២០១៧ បានធ្វើវេទិកាសាធារណៈ ចំនួន ០២ លើក មានអ្នកចូលរួម ១៣២ នាក់ ស្រី ៤៧ នាក់
-ឆ្នាំ២០១៨ បានផ្សព្វផ្សាយ ចំនួន ០១ លើក មានអ្នកចូលរួម ១៦ នាក់ ស្រី ០៨ នាក់
-ឆ្នាំ២០១៨ បានធ្វើវេទិកាសាធារណៈ ចំនួន ០៣ លើក មានអ្នកចូលរួម ២៣០ នាក់ ស្រី ១២៧ នាក់
-ឆ្នាំ២០១៩ បានផ្សព្វផ្សាយ ចំនួន ០២ លើក មានអ្នកចូលរួម ៤៩នាក់ ស្រី ៣០ នាក់
-ឆ្នាំ២០១៩ បានធ្វើវេទិកាសាធារណៈ ចំនួន ០២ លើក អ្នកចូលរួម ១៨៣នាក់ ស្រី ៦៦ នាក់
-ឆ្នាំ២០២០ បានផ្សព្វផ្សាយ ចំនួន ០១ លើក អ្នកចូលរួម ២៩ នាក់ ស្រី ២១ នាក់
-ឆ្នាំ២០២០ បានធ្វើវេទិកាសាធារណៈ ចំនួន ០១ លើក អ្នកចូលរួម ១៥៩ នាក់ ស្រី ៥៤ នាក់
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
ក.ផ្នែកសេដ្ឋកិច្ច
-បានសាងសង់ផ្លូវបេតុង ចំនួន ០៣ខ្សែប្រវែង ៦៣៥ម សាងសង់ផ្លូវលំក្រាលក្រួសធម្មជាតិ ចំនួន ៤ខ្សែ ប្រវែង ៤.៧៦០ម ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ រួមទាំងការដឹកជញ្ជូនកសិផល ទៅកាន់ទីឆ្ងាយជិតរបស់ប្រជាជន ជួយសម្រួលដល់ការធ្វើដំណើរទៅមកសាលារៀន របស់សិស្សានុសិស្សទាំងឡាយ ។
-បានជួយក្នុងការផ្ដល់ឥណទានខ្នាតតូច ដល់ប្រជាពលរដ្ឋ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានដើមទុនគ្រប់គ្រាន់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយចំណាយការប្រាក់ទាប សម្រាប់ប្រាក់កម្ចីនេះ ។
-បានបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមសត្វ ចិញ្ចឹមត្រី ផ្ដល់ពូជត្រីសម្រាប់ចិញ្ចឹមតាមគ្រួសារ និងបានអន្ដរាគមន៍ ចាក់វ៉ាក់សាំងការពារជំងឺសត្វ និងព្យាបាលសត្វ ដើម្បីជួយសម្រួលដល់វិស័យកសិកម្មចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ឱ្យការចិញ្ចឹមប្រព្រឹត្ដទៅតាមបច្ចេកទេសទំនើប ដោយទទួលបាននូវការបណ្ដុះបណ្ដាល ការពារ និងព្យាបាលសត្វ ធ្វើការចិញ្ចឹមសត្វរបស់បងប្អូន ទទួលបានទិន្នផលខ្ពស់ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
-បានបណ្ដុះបណ្ដាលពីបច្ចេកទេសធ្វើជីកំប៉ុស បច្ចេកទេស ប.វ.ស និងអន្ដរាគមន៍បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃបំផ្លាញដំណាំ ដើម្បីជួយសម្រួលដល់វិស័យកសិកម្មដាំដុះរបស់ប្រជាពលរដ្ឋ ឱ្យប្រព្រឹត្ដទៅតាមគោលការណ៍ ធម្មជាតិ តាមបច្ចេកទេសទំនើប ដើម្បីការដាំដុះទទួលបានទិន្នផលខ្ពស់ បង្កើនចំណូលក្នុងគ្រួសារ ។
*ឃុំមានផ្លូវបេតុងអាម៉េ ប្រវែង ៦៣៥ ម ចែកចេញជា ០៣ខ្សែ គឺ ៖
-ខ្សែទី១ ៖ ផ្លូវកាត់កណ្តាលវាលស្រែភូមិទួលគគីរក្រោម ប្រវែង ១៧៣ ម ទទឹង ៤ម ប្រើប្រាស់មូលនិធិស្រុក ឆ្នាំ ២០១៩
-ខ្សែទី២ ៖ ពីផ្លូវបត់ចូលសាលាឃុំទួលគគីរ ទៅដល់មុខសាលាឃុំទួលគគីរ ប្រវែង ១៩៩ ម ទទឹង៥ម ប្រើប្រាស់មូលនិធិឃុំ ឆ្នាំ ២០១៩
-ខ្សែទី៣ ៖ បន្តពីមុខសាលាឃុំ ទៅដល់ត្រឹមមុខដីឈ្មោះ អ៊ុក សេរីមុំ ប្រវែង ២៦៣ ម ទទឹង ៥ម ប្រើប្រាស់មូលនិធិឃុំ ឆ្នាំ ២០២០
*ឃុំមានផ្លូវលំក្រាលក្រួសធម្មជាតិ ប្រវែង ៦.៦៩០ ម ចែកជា ០៣ខ្សែ គឺ ៖
-ខ្សែទី១ ៖ តភ្ជាប់ពីភូមិតាចាត ដល់ភូមិកោះចាក ប្រវែង ៣.០៣០ ម ប្រើប្រាស់មូលនិធិឃុំឆ្នាំ ២០១៥ ,២០១៦ ,២០១៧ (គម្រោងឆ្នាំ២០១៧ ប្រវែង ១.១០០ម )
-ខ្សែទី២ ៖ ផ្លូវបំបែកត្រង់កែងសាលាឃុំកាត់តាមដីលោក យ៉ាន់ សំបូរ នៅភូមិទួលគគីរលើនិងបន្តទៅភូមិទួលគគីរក្រោមបន្ថែមទៀតប្រវែង ១.៦៦០ ម ប្រើប្រាស់មូលនិធិឃុំឆ្នាំ២០១៨
-ខ្សែទី៣ ៖ ផ្លូវបំបែកពីផ្លូវទៅភូមិកោះចាកឆ្ពោះទៅចំណុចជំលុងនៃភូមិកោះចាក ២.០០០ម សាងសង់ដោយរដ្ឋបាលឃុំ និងលោក ឡេក ស៊ុធន់ និងលោកស្រី គាំ គីមឈី ឆ្នាំ២០២០
*ក្នុងឆ្នាំ២០២១ ឃុំមានសប្បុរសជនគឺលោក ឡេក ស៊ុធន់ និងលោកស្រី គាំ គីមឈី ជួយជួសជុលផ្លូវក្រាលក្រួសក្រហម និងក្រួសធម្មជាតិ ប្រវែង ១៤.៣០០ម ចែកជា ០២ខ្សែ គឺ ៖
-ខ្សែទី១ ៖ ពីផ្លូវបំបែបផ្លូវជាតិលេខ ៤៨ ទៅភូមិតាចាត ប្រវែង ១២.៥០០ ម
-ខ្សែទី២ ៖ ផ្លូវចូលសហគមន៍ខ្មែរឥស្លាម នៅភូមិទួលគគីរលើ ប្រវែង ១.៨០០ ម ទទឹង ៦ម
ខ.ការងារសង្គមកិច្ច
-បានរួមចំណែកក្នុងការសាងសង់ និងជួសជុលផ្លូវ ដើម្បីលើកទឹកចិត្ដដល់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សឱ្យមានទំនុកចិត្ដ បញ្ជូនកូនមករៀន និងដើម្បីកាត់បន្ថយអត្រាបោះបង់ចោលការ សិក្សារបស់កុមារ។
-បានបើកថ្នាក់អក្ខរកម្ម សម្រាប់អប់រំយុវវ័យនៅក្រៅសាលា និងមនុស្សពេញវ័យ ដើម្បីឱ្យពួកគេមានចំណេះដឹងសមស្របមួយក្នុងការប្រកបរបរចិញ្ចឹមជីវិត ។
-បានសាងសង់សាលារៀនអនុវិទ្យាល័យទៀបាញ់តាចាត លើផ្ទៃដីទំហំ ៣.០០០ម២ ដែលមានអគារបង្រៀន កម្ពស់ ០៣ជាន់ ១៨បន្ទប់ ចំនួន ០១កន្លែង អគារស្នាក់នៅគ្រូ កម្ពស់ ០២ជាន់ ចំនួន ២០បន្ទប់ ចំនួន ០១កន្លែង និងអគារទីចាត់ការ មាន០៤បន្ទប់ ដែលស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន នៅឆ្នាំ២០១៩។
-បានសាងសង់ប៉ុស្តិ៍សុខភាពប្រចាំឃុំទួលគគីរ ០១កន្លែង ទំហំ ៩៦ម២ ស្ថិតនៅភូមិតាចាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ នៅឆ្នាំ២០២០។
-អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះក្រីក្រ និងកុមារអាយុក្រោម ២ ឆ្នាំ ។
-អនុវត្តកម្មវិធីឧបត្ថម្ភសាច់ដល់ជូនដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩។
-បានសាងសង់ កុដិលោក និងទីបច្ឆាសម្រាប់បូជាសព នៅវត្ដរុក្ខសិលារាម ហៅវត្ដតាចាត ដើម្បីជួយ សម្រួលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ដមកពីគ្រប់ទិសទីដែលមានកិច្ចធុរៈ ។
-បានបើកថ្នាក់អក្ខរកម្ម សម្រាប់អប់រំយុវវ័យនៅក្រៅសាលា និងមនុស្សពេញវ័យ ដើម្បីឱ្យពួកគេមាន ចំណេះ ដឹងសមស្របមួយក្នុងការប្រកបរបរចិញ្ចឹមជីវិត ។
-ពិធីផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ។
-វគ្គបណ្តុះបណ្តាលស្តីពី “ ការលើកម្ពស់ បរិយាប័ន្ន និងសមធម៌សង្គម ”។
-គាំទ្រការធ្វើដំណើរសម្រាប់ស្ដ្រីមានផ្ទៃពោះក្រីក្រទៅសម្រាលកូននៅមណ្ឌលសុខភាព។
-ប្រជុំផ្សព្វផ្សាយស្ដីពីបញ្ហាសុខភាពមាតា និង ទារក។
-ផ្សព្វផ្សាយស្ដីពីបញ្ហាសុខភាពបន្ដពូជដល់ស្ដ្រី បុរស-យុវវ័យ។
-ប្រជុំផ្សព្វផ្សាយស្តីពីបញ្ហាប្រជាជន និងយេនឌ័រ។
-ផ្ដល់អាហារដល់ស្ដ្រីមានផ្ទៃពោះក្រីក្រ ក្នុងអំឡុងសម្រាលកូននៅមណ្ឌលសុខភាព។
-ផ្តល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រ និងគ្រួសារសពរបស់ប្រជាជនដែលទទួលមរណភាព ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
ដើម្បីថែរក្សាការពារបរិស្ថាន ព្រៃឈើ ធនធានជលផល និងធនធានធម្មជាតិផ្សេងៗ ទៀតនៅក្នុង មូលដ្ឋាន ឱ្យបានប្រសើរឡើង ទប់ស្កាត់ការបំផ្លិចបំផ្លាញគ្រប់រូបភាព ដើម្បីធានាដំណើរ ការនៃការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ស្របទៅតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី ៧ គឺ ការធានានិរន្ដរភាព បរិស្ថាន ក្រុមប្រឹក្សាឃុំ បានអនុវត្ដនូវសកម្មភាព ឬគម្រោងដូចខាងក្រោម ៖
-ពង្រឹងវិធានការការការពារព្រៃលិចទឹក។
-ប្រលែងពូជត្រីទឹកសាបចូលក្នុងស្រះទឹកទួលគគីរ។
-ផ្សព្វផ្សាយអនាម័យ និងបរិស្ថាន។
-ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ” ដល់ក្រុមប្រឹក្សាឃុំនិងក្រុមល្បាតការពារព្រៃលិចទឹក ”។
-ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី(ម្រោងនៃការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព
តាមរយៈការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីសហគមន៍តំបន់ការពារព្រៃកោងកាង)។
-បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី“តួនាទីក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការចូលរួមគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិ ”។
-វគ្គអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ស្តីពី “ ការគ្រប់គ្រងសំណល់រឹង និងអនុក្រឹត្យលេខ១១៣ អនក្រ.បក ”។
-បានចូលរួមសិក្ខាសាលា“ បូកសរុបលទ្ធផលការងារអនុវត្តគម្រោងបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅ តំបន់ឆ្នេរសមុទ្រកម្ពុជា ”។
-អន្ដរាគមន៍ពីការបំផ្លាញរបស់សត្វល្អិតចង្រៃលើដំណាំ។
-អប់រំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីបរិស្ថាន ។
១.១៨.ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក ឃឹម សានិត មេឃុំ លោក ស៊ិន លី មេភូមិទួលគគីរលើ និងលោក ឃឹម សាណេ ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ បានចូលរួមប្រជុំជាមួយតំណាងអង្គការ WCS នៅមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីពិភាក្សាអំពីសំណើស្នើសុំរបស់ខាងអង្គការ WCS ដើម្បីសុំប្រើប្រាស់ទឹកស្រះទួលគគីរ ក្នុងគោលបំណងយកទៅចិញ្ចឹមសត្វអណ្តើកសរសៃ និងក្រពើ នៅអំឡុងរដូវប្រាំង ដោយមានការចូលរួមសម្របសម្រួលផងដែរពីសំណាក់ លោក ម៉ន ផល្លា ប្រធានមន្ទីរ បរិស្ថានខេត្ត និងលោក ហ៊ុន ម៉ារ៉ាឌី អនុប្រធានមន្ទីរបរិស្ថានខេត្ត ។
-កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរភូមិតាចាត បានប្រមូលប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ ដើម្បីចូលរួមកិច្ចប្រជុំជាមួយអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (ម.ក.ក.ស.ក) CCPCR នៅភូមិតាចាត ក្នុងគោលបំណងដើម្បី បង្កើតក្រុមជួយខ្លួនឯង ។
-កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រឹក្សាឃុំ និងលោក លោកស្រីជាមេភូមិ ជំនួយការភូមិ សរុប ១២ រូប ស្រី្ត ០២ រូប បានចូលរួមប្រជុំនៅសាលាឃុំទួលគគីរ ជាមួយតំណាងអង្គការ ភីពផលអ៊ីននីត(ភីន) និង អង្គការ Save The Children ដែលជាម្ចាស់ជំនួយតំណាងមកពីប្រទេស New Zealand ដែលចុះមកសាកសួរនាំអំពីការអនុវត្តន៍គម្រោងភាពធន់ទៅនឹងគ្រោះមហន្តរាយ តាមរយៈការពង្រឹងការងារអប់រំ និងជីវភាពរស់នៅ (DRIEL) នៅក្នុងភូមិទួលគគីរលើកន្លងមក និងចង់ដឹងអំពីគម្រោងដែលជាតម្រូវការនៅពេលខាងមុខរបស់ប្រជាពលរដ្ឋ ប្រសិនបើគម្រោងនេះ ត្រូវបានអនុវត្តជាបន្តទៀត ។
-កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ អាជ្ញាធរភូមិទួលគគីរលើ បានផ្តល់កិច្ចសហការជាមួយមន្រ្តីអង្គការ ម្លប់ព្រហ្មវិហារធម៌ ដែលចុះមកភូមិទួលគគីរលើ ដើម្បីជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើការងារគម្រោងរបស់ខាងអង្គការ ចំនួន០១ រូប ដែលនឹងត្រូវចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ ។
-កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ អាជ្ញាធរភូមិទួលគគីរលើ បានផ្តល់កិច្ចសហការជាមួយខាងអង្គការ សម្ព័ន្ធចាប់ដៃ ដែលចុះមកភូមិធ្វើការផ្សព្វផ្សាយអំពីកម្មវិធីវិទ្យុ ជម្រើសដើម្បីសុវត្ថិភាព មានចាក់ផ្សាយតាមកម្មវិធីរបស់ វិទ្យុសាគរកោះកុង FM 94.50 MHz ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ វេលាម៉ោង ៥:០០នាទី-៦:០០នាទីល្ងាច ។
-កាលពីថ្ងៃទី២៤-២៩ ខែមីនា ឆ្នាំ២០១៧ អ្នកស្ម័គ្រចិត្តចូលបម្រើការងារគម្រោងរបស់ខាងអង្គការ ម្លប់ព្រហ្មវិហារធម៌ ចំនួន ០៤ រូប ស្រី ០២ រូប ក្នុងទូទាំងឃុំ ដែលត្រូវបានជ្រើសរើសកន្លងមក បានទៅចូលរួមរៀនវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) នៅការិយាល័យរបស់អង្គការ នៅផ្ទះសំណាក់សុខសាន្ត ស្ថិតភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ. ។
-កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ក្រុមប្រឹក្សាឃុំ និងលោក លោកស្រីជាមេភូមិ ជំនួយការភូមិ សរុប ០៩ រូប ក្នុងនោះស្រី្ត ០២ រូប បានចូលរួមប្រជុំនៅសាលាឃុំទួលគគីរ ជាមួយតំណាងអង្គការ ភីពផលអ៊ីននីត (ភីន) ដើម្បីស្រង់ព័ត៌មានមួយចំនួន អំពីការអនុវត្តន៍គម្រោងភាពធន់ទៅនឹងគ្រោះមហន្តរាយតាមរយៈការពង្រឹងការងារអប់រំ និងជីវភាពរស់នៅ (DRIEL) នៅក្នុងភូមិទួលគគីរលើ កន្លងមក ដោយគម្រោងនឹងត្រូវបញ្ចប់នៅខែ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។
-កាលពីក្នុងខែកក្កដា ឆ្នាំ២០១៧ ក្រុមអ្នកស្ម័គ្រចិត្តបម្រើការងារគម្រោងគណនេយ្យភាពសង្គមរបស់ឃុំទួលគគីរ នៃអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ បានចុះអនុវត្តសកម្មភាពនៃគម្រោងគណនេយ្យភាពសង្គមដល់ប្រជាពលរដ្ឋ តាមរយៈការប្រជុំជាមួយលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប្រជាពលរដ្ឋលើដំណើរដាក់ពិន្ទុ លើគោលដៅសំខាន់ៗ មានដូចជា៖ សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ដោយបានអនុវត្តសកម្មភាពជាក់ស្តែងជាមួយលោកគ្រូៗ កាលពីថ្ងៃទី១២ ខែកក្កដា នៅសាលាបឋមសិក្សាទួលគគីរ មានអ្នកចូលរួម ចំនួន ១១ នាក់ ស្រី ០៣ នាក់ ហើយនៅថ្ងៃទី១៣ ខែកក្កដា បានអនុវត្តនៅសាលាឃុំទួលគគីរ ជាមួយក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ មានអ្នកចូលរួម សរុបចំនួន ០៩ នាក់ ស្រ្តី ០៣ នាក់ ។ ក្រោយមកទៀត បន្តការអនុវត្តន៍ផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិទួលគគីរលើ នៅថ្ងៃទី១៧-១៨ មានអ្នកចូលរួមសរុបចំនួន ៥១ នាក់ ក្នុងនោះស្រ្តី ៣៣ នាក់ ធ្វើនៅភូមិទួលគគីរក្រោម នៅថ្ងៃទីនៅថ្ងៃទី១៩-២០ ដោយមានអ្នកចូលរួមសរុបចំនួន ៤៩ នាក់ ក្នុងនោះស្រ្តី ២៤ នាក់ និងបន្តសកម្មភាពនៅភូមិតាចាត នៅថ្ងៃទីនៅថ្ងៃទី២១-២២ មានអ្នកចូលរួមសរុបចំនួន ៥៦ នាក់ ក្នុងនោះស្រ្តី ៣១ នាក់ ។
-កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់តាំងក្រុមការងារចុះមកបើកវគ្គផ្សព្វផ្សាយនៅឃុំទួលគគីរស្តីពី នីតិវិធីក្នុងការដាក់ឲ្យដំណើរការសមាគមមនុស្សចាស់ ដោយពេលព្រឹកធ្វើនៅ វត្តអម្ពវ័ន្ត (ហៅវត្តទួលគគីរ) សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម មានអ្នកចូលរួម សរុបចំនួន ៤៦ នាក់ ក្នុងនោះស្ត្រី ២៥ នាក់ និងនៅពេលរសៀលធ្វើនៅ វត្តរុក្ខសិលារាម (ហៅវត្តតាចាត) សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិតាចាត និងភូមិកោះចាក មានអ្នកចូលរួមសរុប ៥១ នាក់ ក្នុងនោះស្រ្តី ២៦ នាក់ ។
-កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ អាជ្ញាធរឃុំ បានសហការជាមួយអង្គការម្លប់ព្រះវិហារធម៌ ដើម្បីរៀបចំកិច្ចប្រជុំរួមជាមួយអ្នកផ្តល់សេវា និងអ្នកទទួលសេវា (មណ្ឌលសុខ រដ្ឋបាលឃុំ និងសាលាបឋមសិក្សា ) ដោយមានអ្នកចូលរួមចំនួន ២០ រូប ក្នុងនោះស្រ្តី ០៣ រូប ដើម្បីបង្ហាញនូវរបកគំហើញ ដែលបានមកពីការប្រជុំវាយតម្លៃខ្លួនឯងដោយអ្នកផ្តល់សេវា និងការប្រជុំដាក់ពិន្ទុដោយសហគមន៍ ធ្វើការប្រៀបធៀបពិន្ទុ និងចាត់អាទិភាពលើសកម្មភាពជាក់លាក់ សម្រាប់ដោះស្រាយបញ្ហាដែលស្នើឡើងដោយភាគីទាំងពីរ គឺផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ ដើម្បីបង្កើតផែនការសកម្មភាពគណនេយ្យភាពរួម(JAAP) តាមវិស័យ និងពហុវិស័យ នៅសាលាឃុំទួលគគីរ ។
-កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិទួលគគីរក្រោម គ្រូសាលាបឋមសិក្សាទួលគគីរ និងប្រជាពលរដ្ឋ សរុបចំនួន ០៨ រូប ស្រី្ត ០២រូប បានចូលរួមកិច្ចប្រជុំស្តីពី ការចុះស្រាវជ្រាវលើប្រធានបទ ការកសាងផែនការអភិវឌ្ឍន៍សាលាប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅសាលាបឋមសិក្សាទួលគគីរ ដែលរៀបចំដោយការិយាល័យអប់រំស្រុកមណ្ឌលសីមា ។
-កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរឃុំ បានប្រមូលកុមារមកពីភូមិទួលគគីរលើ ភូមិទួលគគីរក្រោម ភូមិតាចាត និងភូមិកោះចាក សរុបចំនួន ៣៤នាក់ ក្នុងនោះកុមារីចំនួន ២០នាក់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ និងរាយការណ៍អំពើហិង្សាលើកុមារនៅក្នុងសហគមន៍ នៅវត្តតាចាត ដែលរៀបចំ និងឧបត្ថម្ភដោយ អង្គការ បណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ តាមរយៈការជួយសម្របសម្រួលពីសំណាក់លោកស្រី គឹម សុខុម ជនបង្គោលទទួលបន្ទុកកិច្ចនារី និងកុមារឃុំ ។
-កាលពីថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ដុំ យុហៀន តំណាងរាស្រ្តខេត្តកោះកុងថ្មី បានចុះមកសាលាឃុំទួលគគីរ ដើម្បីជួបសំណះសំណាល និងសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីភូមិក្នុងឃុំទួលគគីរ និងស្វែងយល់អំពីបញ្ហាប្រឈមរបស់ឃុំ ដោយមានអ្នកចូលរួមសរុប ១៩ រូប ស្រ្តី ០៤ រូប ។
-កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោក ស៊ិន លី ជំទប់ទី២ និងលោកស្រី គឹម សុខុម សមាជិក្រុមប្រឹក្សាឃុំ បានចូលរួម កម្មវិធីពិព័រណ៍ស្នាដៃសិស្ស នៅសាលាបឋមសិក្សាទួលគគីរ តាមរយៈគំនូរ ពាក្យស្លោក ការតែងកំណាព្យ និងការប្រកួតអំណាន ជជែកពិភាក្សាពីសាលារៀនសុវត្ថិភាព និងការគ្រប់គ្រងគ្រោះមហន្តរាយ កំរិតសាលារៀន ដែលរៀបចំដោយ អង្គការសង្គ្រោះកុមារ Save the Children ។
-កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមអ្នកស្ម័គ្រចិត្តបម្រើការងារគម្រោងគណនេយ្យភាពសង្គម ក្នុងឃុំទួលគគីរ បានចុះផ្សព្វផ្សាយសកម្មភាពគម្រោងគណនេយ្យភាពសង្គមដល់ប្រជាពលរដ្ឋ នៅភូមិទួលគគីរក្រោម ដោយមានអ្នកចូលរួមចំនួន ៤៨ នាក់ ស្រី ៣៦នាក់ ហើយនៅថ្ងៃទី១៧ ខែមីនា ធ្វើនៅភូមិទួលគគីរលើ មានអ្នកចូលរួម ចំនួន ៥២នាក់ ក្នុងនោះស្រី ៣២នាក់ ។ បន្ទាប់មកទៀតនៅថ្ងៃទី១៩ បានបន្តសកម្មភាពចុះផ្សព្វផ្សាយនៅភូមិកោះចាក អ្នកចូលរួម ៥០ នាក់ ស្រី ៣០ នាក់ និងចុងក្រោយធ្វើនៅភូមិតាចាត នៅថ្ងៃទី២០ ខែឆ្នាំដដែល មានអ្នកចូលរួមចំនួន ៦០ នាក់ ក្នុងនោះស្រី ៣៧ នាក់ ។
-កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំទួលគគីរ និងស្មៀនឃុំ បានសហការជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ដែលដឹកនាំដោយលោក វង្ស ស៊ីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃ បានចុះមកធ្វើសវនកម្មនៅរដ្ឋបាលឃុំទួលគគីរ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៧ និងឆ្នាំពាក់ព័ន្ធ លើការងារគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។
-កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោក គឹម សុខុម ជនបង្គោលនារី និងកុមារឃុំ បានចូលរួមវគ្គផ្សព្វផ្សាយស្តីពីអំពើហិង្សាលើកុមារ និងរបៀបការពារខ្លួនរបស់កុមារ នៅវត្តរុក្ខសិលារាម ហៅវត្តតាចាតមានកុមារចូលរួម សរុបចំនួន ៣១នាក់ កុមារី ១២នាក់ ដែលរៀបចំឡើងដោយ អង្គការបណ្តាយទូរស័ព្ទជំនួយកុមារកម្ពុជា១២៨០ ។
-នៅក្នុងខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាឃុំទួលគគីរ ដោយមានលោក ប្រាក់ ឌីណា ស្មៀនឃុំ ជាលេខាធិការ បានទទួលភារកិច្ចធ្វើជាអនុគណៈកម្មការចែក-ទទួលពាក្យ និងរៀបចំការប្រឡងតាមក្រុង ស្រុក សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ។
-កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៨ នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ បានសហការជាមួយក្រុមប្រឹក្សាឃុំ ក្នុងការផ្សព្វផ្សាយអំពីបច្ចេកទេសកែច្នៃដល់ប្រតិបត្តិករកៅស៊ូ ក្នុងឃុំទួលគគីរ នៅសាលាឃុំទួលគគីរ ដោយមានអ្នកចូលរួមចំនួន ២៥ នាក់ ស្រ្តី ១០ នាក់ ។
-កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តកោះកុង បានបើកវគ្គផ្សព្វផ្សាយស្តីពីការអភិវឌ្ឍន៍កុមារការការពារកុមារ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្មដល់ប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ចំនួន ១៦នាក់ ក្នុងនោះស្រ្តី ០៧ នាក់ ។
-កាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០១៩ លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងជានាយកដែនជម្រកសត្វព្រៃពាមក្រសោប បានចុះមកប្រជុំបង្ហាញសេចក្តីព្រាងផែនទីកំណត់ និងបែងចែកការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ដែលស្ថិតនៅក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានសហការជាមួយក្រុមប្រឹក្សាឃុំ និងលោកមេភូមិពាក់ព័ន្ធក្នុងការចុះសិក្សាទីតាំងដីជាក់ស្តែង ដែលពាក់ព័ន្ធនឹងដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងឃុំទួលគគីរ ។
-កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក ឃឹម សានិត ជំទប់ទី១ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យកៅស៊ូ ជូនដល់បងប្អូនប្រជាកសិករក្នុងឃុំទួលគគីរ នៅសាលាឃុំទួលគគីរ ដោយមានអ្នកចូលរួមចំនួន ៣០ នាក់ ស្ត្រី ១៥នាក់ ដែលរៀបចំដោយអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
-កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ឃឹម សានិត ជំទប់ទី១ បានអញ្ជើញចូលរួមក្នុងពិធីប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ២០១៩ នៅវិទ្យាល័យកោះកុង ។
-កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទួលគគីរលើ បានប្រមូលប្រជាជនបានចំនួន ២៥នាក់ ក្នុងនោះស្រី្ត ១៣នាក់ ដើម្បីឲ្យរៀនវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើហិង្សា និងការចំណាកស្រុកដោយសុវត្ថិភាព ដែលរៀបចំឡើងដោយ មន្ទីរកិច្ចការនារី ខេត្តកោះកុង។
-កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទួលគគីរក្រោម បានប្រមូលប្រជាជនបានចំនួន ៣៦នាក់ ក្នុងនោះស្រី្ត ១៣នាក់ ដើម្បីឲ្យរៀនវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើហិង្សា និងការចំណាកស្រុកដោយសុវត្ថិភាព ដែលរៀបចំឡើងដោយ មន្ទីរកិច្ចការនារី ខេត្តកោះកុង។
-កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទួលគគីរលើ បានប្រមូលប្រជាជនបានចំនួន ៣០នាក់ ក្នុងនោះស្រី្ត ១៣នាក់ ដើម្បីឲ្យរៀនវគ្គបណ្តុះបណ្តាលកសិករស្តីពី ការអនុវត្តល្អលើការគ្រប់គ្រងជីជាតិដីនៅតំបន់ខ្ពង់រាប នៅភូមិទួលគគីរលើ ដែលរៀបចំឡើងដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត.។
-កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទាំងបួននៃឃុំទួលគគីរ បានសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប ស ប ក) ក្នុងការផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃចំនួន ០៤មុខ ដល់ប្រជាកសិករចំនួន ៤២ គ្រួសារនៅក្នុងទូទាំងឃុំទួលគគីរ ដើម្បី យកទៅដាំដុះតាមតម្រូវការជាក់ស្តែងក្នុងឆ្នាំ២០១៩ ។
-កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រីមេឃុំ លោកជំទប់ទី១ លោកស្មៀនឃុំ និងលោកមេភូមិទួលគគីរលើ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៤៨ ដែលមានប្រវែងសរុប ១៥០ គ.ម មានទីតាំងភូមិសាស្រ្តចាប់ពីស្រុកសែ្រអំបិល រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
-កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំទួលគគីរ ស្មៀនឃុំ លោក លោកស្រីមេភូមិ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការងារចុះត្រួតពិនិត្យទីតាំងផលប៉ះពាល់ជាក់ស្តែងក្នុងតំបន់ស្នូលទំហំ ២៨១ ហិកតា និងតំបន់អភិរក្សមានទីតាំងស្ថិតនៅភូមិទួលគគីរក្រោម ភូមិទួលគគីរលើ និងភូមិតាចាត នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលសហការរៀបចំដោយមន្ទីរបរិស្ថានខេតកោះកុងជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង នៅសាលាឃុំទួលគគីរ ពាក់ព័ន្ធនឹងគម្រោងចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ។
-កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាឃុំទួលគគីរ ស្មៀនឃុំ លោក លោកស្រីមេភូមិ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការងារចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដីបម្រុងទុករបស់ឃុំ មានដូចជា រណ្តៅក្រួសក្រហម និងវាលចាក់សម្រាមជាដើម ដែលមិនទាន់ឆ្វៀលចេញនៅឡើយ ស្ថិតនៅភូមិទួលគគីរក្រោម នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលសហការរៀបចំដោយមន្ទីរបរិស្ថានខេត្តកោះកុងជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង នៅសាលាឃុំទួលគគីរ ពាក់ព័ន្ធនឹងគម្រោងចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ។
-កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារគម្រោងចុះបញ្ជីដីរដ្ឋក្នុងដែនជម្រកសត្វព្រៃពាមក្រសោប នៃខេត្តកោះកុង បានសហការជាមួយអាជ្ញាធរឃុំទួលគគីរ ដើម្បីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីស្ថិតនៅក្នុងតំបន់ស្នូល និងតំបន់អភិរក្សដែលមានមូលដ្ឋានទីតាំងដីស្ថិតនៅក្នុងឃុំទួលគគីរ មុននឹងចេញប្លង់កម្មសិទ្ធិដីរដ្ឋ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩ សម្រាប់ការកែតម្រូវ ឬការជំទាស់តវ់ាពាក់ព័ន្ធនឹងតំបន់ទាំងពីរខាងលើ នៅសាលាឃុំទួលគគីរ ។
-កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២០ លោក ណើយ សំសាក់ មេភូមិទួលគគីរក្រោម តំណាងអាជ្ញាធរឃុំទួលគគីរ បានចូលរួមកិច្ចប្រជុំជាមួយលោក អ៊ិន ញឿន ប្រធានការិយាល័យអប់រំស្រុកមណ្ឌលសីមា ដែលចុះមកដើម្បីផ្សព្វផ្សាយកម្មវិធីសមមូលកម្រិតមូលដ្ឋាន និងថ្នាក់អក្ខរកម្មពីការបង្រៀនតាមវីដេអូពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិកជាផ្លូវការ នៅសាលាបឋមសិក្សាទួលគគីរ ដោយមានអ្នកចូលរួមចំនួន ១៥នាក់ ស្រី ០៦ នាក់ ។
-កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលឃុំទួលគគីរបានចូលរួមសហការជាមួយអង្គការភីបផលអ៊ីននីត (Pepple In Need) បើកកិច្ចប្រជុំផ្សាយស្តីពី ប្រព័ន្ធប្រកាសឲ្យដឹងជាមុន 1294 ជូនដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំទួលគគីរ ដោយមានអ្នកចូលរួមសរុបមានចំនួន ១០ រូប ក្នុងនោះស្រ្តី ០១ រូប នៅសាលាឃុំទួលគគីរ និងបានបើកកិច្ចប្រជុំដដែលនេះ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យក្នុងឃុំទួលគគីរ ដោយមានអ្នកចូលរួមចំនួន ១១រូប ស្រី ០៦ រូប នៅអនុវិទ្យាល័យក្នុងឃុំទួលគគីរ ។
-កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ អង្គការ CARE បានចុះមកសាលាឃុំទួលគគីរ ដើម្បីធ្វើសម្ភាសន៍លោក ឃឹម សានិត ជំទប់ទី១ ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
-កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឹម សានិត ជំទប់ទី១ ក្នុងនាមរដ្ឋបាលឃុំទួលគគីរបានចូលរួមប្រជុំជាមួយអង្គការ IIRR (វិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ) នៅសាលាឃុំទួលគគីរ ក្នុងគោលបំណងដើម្បីស្វែងរកទីតាំងដាំដើមកោងកាងឡើងវិញក្នុងឃុំទួលគគីរ ។
-កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរឃុំទួលគគីរ បានសហការជាមួយ អង្គការ HEAD ដែលបានចុះមកចាក់ផ្សាយសារអប់រំ ដើម្បីបង្កើនការយល់ដឹងពីវិធានការបង្ការ ការលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាត ការបញ្ឈប់ការរើសអើងប្រឆាំងនឹងជនសង្ស័យ កើតជម្ងឺកូវីត១៩ និងអំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដល់ប្រជាពលរដ្ឋ តាមបណ្តាភូមិទាំងបួននៅក្នុងឃុំទួលគគីរ ។
ផ្នែកទី២ ៖បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ប្រជាជនរស់នៅភូមិទួលគគីរលើ ត្រង់ម្តុំស្ពានទឹកធ្លាក់តាប៉ន តាមបណ្តោយផ្លូវជាតិលេខ ៤៨ ផ្នែកខាងត្បូង គឺជាប្រជាពលរដ្ឋអចិន្រ្តៃយ៍របស់ភូមិទួលគគីរលើ នៃឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏ប៉ុន្តែតាមចំណុចនិយាមនៃផែនទីថ្មី បែរជាស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងទៅវិញ ដែលខុសគ្នាពីចំណុចព្រំប្រទល់គ្រប់គ្រងរដ្ឋបាលកន្លងមក ដែលបានឯកភាពគ្នាតាំងពីមុនអាណត្តិទី១ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ មកម្ល៉េះ ។ ស្នើសូមអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់
ទាំងអស់ សូមមេត្តាជួយសម្របសម្រួល ដោះស្រាយ កំណត់នូវព្រំប្រទល់គ្រប់គ្រងរដ្ឋបាលរវាងឃុំទួលគគីរ និងសង្កាត់ស្មាច់មានជ័យជាថ្មីឲ្យបានសមស្របឡើងវិញ ដោយសេចក្តីអនុគ្រោះបំផុត ពីព្រោះប្រជាពលរដ្ឋនៃឃុំទួលគគីរ ប៉ុន្តែភូមិកររស់នៅស្ថិតលើដែនដីរដ្ឋបាលដែលគ្រប់គ្រងដោយសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទទៅវិញ ។
២-ប្រជាពលរដ្ឋរស់នៅក្នុងឃុំទួលគគីរទាំងមូល នៅពុំទាន់មានប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី សម្រាប់ប្រើប្រាស់នៅឡើយទេ។ ស្នើសូមអាជ្ញាធរដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ សូមមេត្តាជួយពន្លឿនសកម្មភាពការងារនៃក្រុមការងារវាស់វែងដីធ្លីឲ្យបានឆាប់ចុះមកបំពេញការងារក្នុងឃុំទួលគគីរ៕
ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ April 25, 2022