លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មស្រុក ពិនិត្យវាយតម្លៃប្រគល់ ទទួលការងារជួសជុលផ្លួវបេតុងអាមេចំនួន ៤ ខ្សែ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។