រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​ និងជាអនុប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង អញ្ជើញ​ជាអធិបតី​វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​ និងជាអនុប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង តំណាង លោក​អភិបាលស្រុក និងជាប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ​ អញ្ជើញ​ជាអធិបតី​វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដល់អ្នកអនុវត្តន៍សំខាន់ៗនៅថ្នាក់ឃុំ ដែលរៀបចំដោយ​ក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង
មានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​
សមាសភាពចូលរួម​មាន គ្រូបង្គោលថ្នាក់ខេត្ត គ្រូបង្គោលថ្នាក់ស្រុក មេឃុំ ជំទប់១ ស្មៀនឃុំ និង អ.ក.ន.ក ទាំងបួនឃុំ នៃស្រុកកោះកុង​។​

អត្ថបទទាក់ទង