កោះកុង,ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រោមការយកចិត្តទុកដាក់របស់លោក គង់ រឿង ប្រធានមន្ទីរ បានចាត់លោក អ៊ុង ភាព អនុប្រធានមន្ទីរ ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមន្ទីរសង្គមកិច្ចចំនួន ០៧រូប ស្រី ០៣រូប ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារ:សម្រាប់ទារកមួយចំនួននិងថវិកាចំនួន ៥០០,០០០រៀលជូនដល់លោកស្រី ស៊ឹម សុខជា អនុប្រធានការិយាល័យសុខមាលភាពកុមារនិងយុវនីតិសម្បទា ដែលទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។ បច្ចុប្បន្នម្ដាយនិងទារកមានសុខភាពល្អ មាំមួន និងកំពុងសម្រាកនៅឯផ្ទះដែលស្ថិតនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។