/ / /

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន អភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផៃធូន ផ្លាមកេសន អភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការបង្កើតឡើង នូវវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ក្នុងការត្រួតពិនិត្យ លើសេចក្តីព្រាង ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខេត្ត (២០២០-២០២៤) និងផ្សព្វផ្សាយ ដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ ទាំង៩ និង វប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយ ដ៏វិសេស វិសាលបំផុត ដែលរដ្ឋបាលខេត្ត បានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង៖
• ពិនិត្យនិងកែសម្រួល សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤)
• ពិនិត្យនិងកែសម្រួល សេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២)
• ពិគ្រោះនិងផ្តល់យោបល់លើការរៀបចំតារាងក្របខណ្ឌ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំខេត្ត
• ពិគ្រោះនិងផ្តល់យោបល់លើការរៀបចំតារាងក្របខណ្ឌផ្តល់សេវាសាធារណៈរយៈពេល៥ឆ្នាំ
• ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ឋ នានា
• ដើម្បីកៀងគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក
• សម្របសម្រួល និងបន្សីគ្នា រវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោងនៃកម្មវិធី វិនិយោគ ក្រុងស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
ជាមួយគ្នានេះដែរ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃវេទិកាទាំងមូល ជ្រាបថា ដំណើរការអនុវត្ត នូវគោលនយោបាយ វិមជ្ឈការ វិសហម្ឈការ អភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋអោយទទួលបានជោគជ័យឆាប់រហ័សនោះពិតជាតម្រូវអោយមាន ការចូលរួមសហការយ៉ាងពេញទំហឹងពីគ្រប់ស្រទាប់ ពីស្ថាប័នជាតិ និងពីស្ថាប័នអន្តរជាតិ ជាពិសេសការជួយគាំទ្រពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមាននៅទីនេះ។ វេទិកាពិគ្រោះយោបល់ ពេញ ០១ថ្ងៃនេះ ចែកចេញជាពីរផែ្នកគឺ ពេលព្រឹកពិនិត្យ និងផ្តល់យោបល់លើក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត រយៈពេល៥ឆ្នាំ ដែលបានកំណត់ ក្នុងសេចក្តីព្រាងចក្ខុវិស័យ គោលបំណងអភិវឌ្ឍន៍ គោលដៅអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា សំដៅធ្វើយ៉ាងណារួមគ្នា សម្រេចអោយបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដែលមានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ដើម្បីកំណើន បង្កើនការងារ ធានាសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/09/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តត្រូវអនុវត្តបន្ត

  • រដ្ឋបាលស្រុកកោះកុង/
    01/09/2026

    លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើរដ្ឋបាល និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងភូមិសាស្រ្តស្រុកកោះកុង​ 

  • ហេង គីមឆន/
    31/08/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ មហាឧបាសិកា សុខ កែវ ជាភរិយា ព្រមទាំងក្រុមគ្រួសារ នៃសព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ច័ន្ទ សារុន ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

  • ហេង គីមឆន/
    31/08/2026

    ក្នុងនាមមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកោះកុង សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសប្រកបដោយជ័យមង្គលនៃទិវាខួបកំណើតគម្រប់៤៦ ឈានចូល៤៧ឆ្នាំ

  • ហេង គីមឆន/
    31/08/2026

    លោក​ស្រី​ វ៉ា​ រ៉ាវី​ ប្រធានមន្ទីរស្តីទី​ ននៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយប្រធានការិយាល័យបីរូប បានចូលរួមកិច្ចប្រជុំ ស្តីពីការប្រមូលទិន្នន័យសម្រាប់រៀបចំសូចនាករក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ​ប្រព័ន្ធ​អនឡាញ​វីដេអូ​សន្និសីទ​

  • ហេង គីមឆន/
    31/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរង ផែនការងារសេនាធិការ អមដំណើរដោយលោកវរសេនីយ៍ទោ សាយ រីហ្វីន នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមជាវាគ្មិនធ្វើបឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារ ពិសេសការដឹកនាំ និងគ្រប់គ្រងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” វិធានការបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀន ការសង្រ្គោះបឋម ការបង្ការសង្រ្គោះ ពន្លត់អគ្គីភ័យ និងចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាល នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២