/ / /

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក។

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខ្ញុំពិតជាមានកិត្តិយសដែលត្រូវបានចូលរួមជា អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នាពេលនេះ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង សមត្ថភាព និងជម្រុញឲ្យរដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធអាចអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ទៅតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីដែលបានកំណត់ក្នុងសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាព។ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ពិសេសសម្រាប់ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបទទួលបានការបោះឆ្នោតជ្រើសរើសក្នុងអាណត្តិថ្មីនេះ ដើម្បីអាចឲ្យពួកគាត់មាន ចំណេះដឹង សមត្ថភាពក្នុងការរៀបចំជ្រើសរើសគម្រោង និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឲ្យស្របតាម នីតិវិធី និងតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងឱកាសនេះខ្ញុំសូមសំណូមពរឲ្យសិក្ខាកាមដែលជាមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងមន្រ្តីដែលគាំទ្រដល់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវរៀនឲ្យបានពេញលេញ ត្រូវយកចិត្តទុក ដាក់ក្នុងការរៀនសូត្រ និងខិតខំស្រូបនូវធាតុចូល និងត្រូវហ៊ានសួរ ហ៊ានឆ្ងល់ និងស្នើឲ្យមានការបក ស្រាយឲ្យ បានច្បាស់លាស់នូវអ្វីដែលមានក្នុងវគ្គបណ្តុះបណ្តាលនេះ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/03/2026

    រដ្ឋបាលឃុំដងពែង

  • ហេង គីមឆន/
    06/03/2026

    លោកឧត្តមសេនីយ៍ត្រី កៅ ប៊ុនគីម ស្នងការស្ដីទីខេត្តកោះកុង បានដឹកនាំជំនាញពាក់ព័ន្ធ ប្រជុំផ្សព្វផ្សាយជំរុញការអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនីតិវិធីនៃការផាកវិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ស្ដីពីការបែងចែកចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ

  • ហេង គីមឆន/
    06/03/2026

    គ្រួសាររស់នៅជាមួយមេរោគអេដស៍ ៣នាក់ ទទួលបានអំណោយមនុស្សធម៌សម្រាលការលំបាកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង