ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២២
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយ កងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប និងក្រុមល្បាតសហគមន៍នេសាទសាលាម្នាង 0៣រូប ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ខ្សាច់ចោត ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញលបកន្ទុយកណ្តុរ ហើយបានធ្វើការដកហូត និងដុតបំផ្លាញចោល ចំនួន ៣៥ខ្សែ ប្រវែង ២៨០ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង