/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ដើម្បីចូលរួមចុះពិនិត្យលើទីតាំងស្នើសូមអនុញ្ញាតធ្វើការចាក់បំពេញអាចម៍ដីកម្មសិទ្ធឯកជនចំនួនបីទីតាំង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ដើម្បីចូលរួមចុះពិនិត្យលើទីតាំងស្នើសូមអនុញ្ញាតធ្វើការចាក់បំពេញអាចម៍ដីកម្មសិទ្ធឯកជនចំនួនបីទីតាំង ទីតាំងទី១ សំណើរបស់ឈ្មោះ យិន លីម ស្ថិតនៅភូមិស្មាច់មានជ័យ សង្គាត់ស្មាច់មានជ័យ ទីតាំទីពីរសំណើរបស់ឈ្មោះ ថា គឺមយ៉ាន ស្ថិតនៅភូមិព្រែកស្វាយ និងសំណើរបស់ឈ្មោះ មិថុនី ភូថង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមការពិនិត្យឯកសារលើទីតាំងដីដែលបានស្នើសូមនេះ និងតាមការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានឯកភាពអនុញ្ញាតឱ្យចាក់បំពេញអាចម៍ដីបានចំនួន ពីរទីតាំង ទី១អនុញ្ញាតឱ្យសំណើឈ្មោះ ថា គឺមយ៉ាន ទីពីរអនុញ្ញាតឱ្យសំណើឈ្មោះ មិថុនី ភូថង អាចធ្វើការចាក់បំពេញអាចម៍ដីបាន ប៉ុន្តែសំណើរបស់ឈ្មោះ យិន លីម មិនអនុញ្ញាតឱ្យចាក់បំពេញអាចម៍ជាបណ្តោះអាសន្នសិន រងចាំការប្រជុំពិភាក្សារកដំណោះស្រាយ នៅពេលក្រោយទៀត។
ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ March 28, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់