/ / /

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២​ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជា​ប្រធាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្តប្រចាំខែមេសា ឆ្នាំ២០២២ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាន​នូវការផ្តល់ព័ត៌មានជូនសាធារណៈជន​ឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំង​រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង​ផងដែរ។​

ស្របពេលជាមួយគ្នានោះផងដែរ លោកអភិបាលរង ក៏បានណែនាំដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការប្រមូលយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងអស់ពីលទ្ធភាព ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលស្រុកកោះកុង និង​គេហទំព័រ(Page) របស់លោកអភិបាល ជា សូវី​-Chea Sovy ឱ្យបានទូលំទូលាយដល់​មជ្ឈដ្ឋាន​សាធារណជន​ទទួលជ្រាបជាដំណឹង​។ 

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក អភិបាល​រង ក៏បាន​ផ្តាំផ្ញើ​ដល់ក្រុមការងារទាំងអស់គ្នា ត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សមាសភាពចូលរួមមាន លោកអនុប្រធាន​ និងលោក លោកស្រីសមាជិកក្រុមការងារព័ត៌មានវិទ្យា នៅ​សាលប្រជុំសាលាស្រុក​កោះកុង​។​

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/08/2026

    -លោកវរសេនីយ៍ត្រី យ៉ែម វិចិត្រ នាយប៉ុស្តិ៍នគរបាលឬស្សីជ្រុំបានដឹកនាំកំលាំងប៉ុស្ដិ៍ចុះល្បាតក្នុងមូលដ្ធាននិងចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ធចំនួន៣នាក់ស្រី២នាក់និង..

  • ហេង គីមឆន/
    13/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦

  • ហេង គីមឆន/
    13/08/2026

    លោក​ សៀង​ កក្កដា​ ប្រធានលេខាធិការដ្ឋាន​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាង​ឱ្យលោកជំទាវ​ ឈី​ វ៉ា​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកោះកុង​ បានប្រគល់ថវិកា​ ជូនដល់លោកគ្រូ​ និងក្រុមការងារស័្មគ្រចិត្ត​ ចូលរួមសម្របសម្រួលផ្ញើកង់-ម៉ូតូ

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង