លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធប៉មច្រោះទឹកស្អាត អាឃ្វ័រថាវើ (AQUATOWER) ដែលឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) នៅវិទ្យាល័យកោះកុង។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ប៉មចម្រោះទឹកស្អាត របស់ក្រុមហ៊ុន ភេសជ្ជៈ កូកា-កូឡា ដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះសម្រាប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីសុខភាពល្អ និងកាត់បន្ថយកាកសំណល់ប្លាស្ទិក ពីការប្រើប្រាស់ដបទឹកសុទ្ធ ព្រមទាំងការថែរក្សាអនាម័យ បរិស្ថានអោយបានស្អាត សូមលោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សទាំងអស់ជួយថែរក្សានូវសមិទ្ធផលនានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែងទុកជាប្រយោជន៍រួម។