រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់មន្ត្រីបង្គោលថ្នាក់ស្រុក ស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់មន្ត្រីបង្គោលថ្នាក់ស្រុក ស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម​ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង និងលោក ហួត សារឹម អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងមានចូលរួមលោកនាយករងសាលាស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មណ្ឌលសុខភាព លោក លោកស្រីមេឃុំ នៃស្រុកកោះកុង គ្រូបង្គោលថ្នាក់ខេត្ត តំណាងអង្គការAHEAD នាយកសាលាគោលដៅទាំង១០ នៃស្រុកកោះកុង​ សរុបចំនួន ២៧នាក់ ស្រី ០៣នាក់ នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​

គោលបំណងនៃវគ្គនេះ ដើម្បីផ្តល់ចំណេះដឹងបទពិសោធន៍ និងជំនាញដល់មន្ត្រីបង្គោល ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនួលខុសត្រូវចំពោះការងារ។​

អត្ថបទទាក់ទង