/ / /

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ប្រតិភូនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៩

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ប្រតិភូនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងដំណើរចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែង និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ របស់រាជធានី ខេត្ត ក្នុងកិច្ចដំណើរការរបស់គម្រោងអភិវឌ្ឍន៍ដែលក្រសួងមហាផ្ទៃបានផ្ដល់អនុលោមភាពក្នុងឆ្នាំ២០១៩ ឱ្យមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធផលស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ដោយផ្ដោតសំខាន់ទៅលើ
១-ការពិនិត្យនិងរក្សានូវគុណភាពលើសំណង់ឯកសារពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍រាជធានី ខេត្ត ឆ្នាំ២០១៩(ឯកសារអនុលោមភាព ធានាចំណាយ និងកិច្ចលទ្ធកម្ម)
២-ការចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេស នៅលើទីតាំងអនុវត្តគម្រោងជាក់ស្ដែងរបស់រដ្ឋបាលរាជធានី ខេត្ត ឆ្នាំ២០១៩
៣-កិច្ចប្រជុំពិនិត្យ និងពិភាក្សា :
+ពិនិត្យលើការរៀបចំ និងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២០
+កិច្ចដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ(២០២០-២០២២)
+ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)
+ការអនុវត្តគម្រោងសេវាសង្គម
+ការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចនានា ដែលរាជធានី ខេត្ត ជាភាគី ក រឺ ខ
៤-បញ្ហាផ្សេងៗ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួម​សិក្ខាសាលា​ស្ដី​ពី​ការ​បិទ​បញ្ចប់​ការ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាល ភាពសង្គមស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរសង្គមកិច្ចខេត្តនិងអាជ្ញាធរឃុំប៉ាក់ខ្លង បានចុះប៉ានប្រមាណអតិថិជនស្មូមកូន១គ្រួសារ សិ្ថតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពិនិត្យចុងក្រោយលើសេចក្តីព្រាង «សៀវភៅ ណែនាំស្តីពីនីតិវិធីវាស់កម្រិតអនុលោមភាព ក្របខណ្ឌស្តង់ដារ គុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច»

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំមេភូមិ អនុភូមិ នៃឃុំថ្មដូនពៅ ចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការពិភាក្សា និងអនុម័តនិម្មិតសញ្ញារបស់រដ្ឋបាលឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ