ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក លោក សៀង កក្កដា អភិបាលរង តំណាងឱ្យលោក ឈេង សុវណ្ណដាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសំណេះដំណាល នឹងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ។
ក្រោមអធិបតីភាព ឯកឧត្តម ម៉ូត ម៉ុស្តើត ទីប្រឹក្សារាជរដ្ឋាភិបាល ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមរយៈ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍។
#ប្រភពរដ្ឋបាលក្រុងខេមរភូមិន្ទ#