រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រសៀលម៉ោង ២:០០ នាទី លោកស្រី ស្រី សូរិយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ អាជ្ញាធរភូមិថ្មស គណៈកម្មការសាលា លោកគ្រូ,អ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ កន្លែងលាងដៃ ០៣កន្លែង ក្នុងសាលាបឋមសិក្សាថ្មស

រសៀលម៉ោង ២:០០ នាទី លោកស្រី ស្រី សូរិយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី    និងកុមារឃុំ អាជ្ញាធរភូមិថ្មសគណៈកម្មការសាលា លោកគ្រូ,អ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ កន្លែងលាងដៃ ០៣កន្លែងក្នុងសាលាបឋមសិក្សាថ្មស ក្រោមការគៀងគរនិងឧបត្ថម្ភពីក្រុមជំនុំមេតូឌីស្ទថ្មស ដែលដឹកនាំ ដោយ #លោក_គីម_ថេអ៉ីល_ជនជាតិកូរ៉េ រួមនឹងក្រុមការងារ ដែលបានចុះមកសម្ភោធ ហើយក្រុមការងារបានបញ្ជាក់ថា នឹងបន្តការជួយគាំទ្រកែលម្អបន្ទប់សិក្សាថ្នាក់មត្តេយ្យ កែលម្អបន្ទប់ទឹក និងផែនការសាងសង់បន្ទប់ទឹក ហើយផែនការខាងលើ គឺអនុវត្តម្តងមួយជំហានៗ ។

ប្រភព: រដ្ឋបាលឃុំថ្មស

===============

ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២

អត្ថបទទាក់ទង