ក្រុមការងារកសាងទីលានផ្នូរយុទ្ធជន ខេត្តកោះកុង សូមថ្លែងអំណរគុណដល់ អគ្គមហាឧបាសិកាស្រីមតី អគ្គធម្មចរិយាស្រីសាសនពន្ធុ សុខ អីម ព្រមទាំងបុត្រ និងចៅ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ដើម្បីចូលរួមកសាងផ្នូរសពយុទ្ធជន នៅខេត្តកោះកុង។
ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារកសាងទីលានផ្នូរសពសូមគោរពជូនពរអគ្គមហាឧបាសិកា ព្រមទាំងបុត្រនិងចៅ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
(ដោយ វ.ឯ.ប្រាក់ យន្ត)