/ / /

លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំអង្គភាព ការិយាល័យចំណុះរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងបី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥៥ សណន,ប្រកាសអន្តរក្រសួងលេខ០០២ សហវ.ប្រក ,ប្រកាសអន្តរក្រសួងលេខ០១៤៩ ផកប្រ.ក និងសារាចរលេខ០០២ តាមអនឡាញ Zoom

លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំអង្គភាព ការិយាល័យចំណុះរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងបី ចូលរួមកិច្ចប្រជុំ

  • ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥៥ សណន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីនីតិវិធីនៃការជ្រើសរសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់
  • ប្រកាសអន្តរក្រសួងលេខ០០២ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ដីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបលឃុំ សង្កាត់
  • ប្រកាសអន្តរក្រសួងលេខ០១៤៩ ផកប្រ.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំបំពេញបន្ថែមលើសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
  • សារាចរលេខ០០២ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្ដីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់
    ក្រោមអធិបតីភាព ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញរវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
    កម្មវិធីតាមប្រព័ន្ធអនឡាញ Zoom ។
    ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
    ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២
    វេលាម៉ោង ៨:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត