ថ្ងៃសៅរ៍ ១០ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំការពង្រឹង ការងារសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាសម្រាមក្នុងក្រុងខេមរភូមិន្ទ។
សមាសភាពចូលរួម : មេភូមិ ចៅសង្កាត់ទាំងបី កងកម្លាំងចំណុះឲ្យរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសម្រាមក្នុងក្រុងខេមរភូមិន្ទ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាក្រុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#