ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតស្ទឹងព្រាត់ក្នុងដែនជម្រកសត្វព្រៃតាតៃ បានសហការជាមួយកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុច ភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ក៏បានប្រទះសត្វអណ្ដើកចំនួន ០១ក្បាល និងបក្សីរវាចេកចំនួន ១២ក្បាល ដែលជាប់អន្ទាក់សរបស់អញ្ញត្តជន ។ ក្រុមការងារក៏សម្រេចដោះលែងសត្វទាំងនោះអោយយចូលព្រៃធម្មជាតិវិញ ។