/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក និង លោកវរៈសេនីយ៍ទោ យ៉េន តូច អធិការនគរបាលស្រុករួមទាំងអាជ្ញាធរភូមិឃុំ បានចុះសួសុខទុក្ខ និងសាកសួ គ្រួសាររបស់ឈ្មោះ ជ.ណ ត្រូវជាម្ដាយ ដែលឪពុកបង្កើតឈ្មោះ ហ. ដ បានចាប់រំលោភសេពសន្ទវៈកូនស្រីបង្កើតរបស់ខ្លួនបានសំរេចទាំង០២នាក់

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក និង លោកវរៈសេនីយ៍ទោ យ៉េន តូច អធិការនគរបាលស្រុករួមទាំងអាជ្ញាធរភូមិឃុំ បានចុះសួសុខទុក្ខ និងសាកសួ គ្រួសាររបស់ឈ្មោះ ជ.ណត្រូវជាម្ដាយ ដែលឪពុកបង្កើតឈ្មោះ ហ. ដ បានចាប់រំលោភសេពសន្ទវៈកូនស្រីបង្កើតរបស់ខ្លួនបានសំរេចទាំង០២នាក់។

១-ឈ្មោះ ដ.ហ អាយុ១៥ឆ្នាំ

២-ឈ្មោះដ.វ អាយុ១០ឆ្នាំ នៅក្នុងអំឡុងខែ០៥ ឆ្នាំ២០២១ បានចាប់រំលោភកូនស្រី អាយុ១០ឆ្នាំ ច្រើនលើកជាប់ៗគ្នា ក្រោយមកទៀតបានចាប់រំលោភកូនស្រីខ្លួន អាយុ១៥ឆ្នាំបានសំរេច៣លើកទៀត រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ទើបម្តាយដឹងរឿងនេះ ហើយឡើងមកដាក់ពាក្យបណ្តឹង ។

ចំណែកឪពុកបានរត់គេចខ្លួនបាត់។ ឆ្លៀតពេលចុះសួសុខទុក្ខ និងសាកសួ លោកអភិបាល បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ទឹកប្រាក់ចំនួន ៥០០.០០០រៀល របស់សមាគមន៍នារីអភិវឌ្ឍកម្ពុជាខេត្ត ៥០០.០០០រៀល ថវិការបស់លោកអភិបាលស្រុក នឹងអាជ្ញាធរឃុំ៥០០.០០០រៀល ថវិកាសរុបចំនួន១.៥០០.០០០រៀល(មួយលានប្រាំរយពាន់រៀលគត់) សម្រាប់សម្រួលដល់ទុក្ខលំបាករបស់ម្ដាយដែលទទួលបន្ទុកចិញ្ចឹមកូនទាំងប្រាំ រស់នៅផ្ទះជួល ប្រកបរបដឹកឥវ៉ាន់លក់តាមភូមិ ៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៦ កើត ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២

ខែមីនា 8, 2022

ទិវា​នារី​អន្តរជាតិ (International Women’s Day)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/06/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្ដកោះកុង

  • មន្ទីរបរិស្ថាន/
    08/06/2026

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថាន។

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

  • ហេង គីមឆន/
    08/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមការចាំបាច់របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

  • ហេង គីមឆន/
    08/06/2026

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    08/06/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញបន្តចុះពិនិត្យការងារផ្ដល់សេវាសុខភាពជូនប្រជាជន​នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងមណ្ឌលសុខភាព យន្ត មីន ជ្រោយ​ស្វាយ។​