ឯកឧត្តម មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូ តំបន់ប្រតិបត្តិការសឹករងកោះកុង ចូលរួម គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកនូវមរណទុក្ខ ដល់គ្រួសារសព ឯកឧត្តម ឧត្តមនាវីឯក ទៀ សមស័ក្ដិ មេបញ្ជាការរង មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ដែលបានទទួលមរណភាព កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ដែលតម្កល់ធ្វើបុណ្យនៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភព : ការិយាល័យទី៥ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង