ថ្ងៃ ព្រហស្បត៍ ១រោច ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំស្រែអំបិលបានរៀបចំ កិច្ចប្រជុំប្រចាំ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរបៀបវារៈ ចំនួន៣ ៖ (ទី១). ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២២, (ទី២). ពិនិត្យ និងស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២, (ទី៣). បញ្ហាផ្សេងៗ។ សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ,លោកនាយកសាលាបឋមសិក្សាស្រែអំបិល លោកនាយរងប៉ុស្តី៍រដ្ឋបាលស្រែអំបិល, តំណាងវិនិយោគផ្សារ, តំណាងអ្នកផ្គត់ផ្គង់ទឹកស្អាត តំណាងកងរាជអាវុធហត្ថស្រុក និងតំណាងប្រជាពលរដ្ឋភូមិត្រពាំងសរុបចំនួន ២៣ នាក់ (ស្រី ០៤ នាក់)។
___
ប្រភព: ឡូ រដ្ឋា