រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ និងប្រធានការិយាល័យជំនាញទាំង៥ ដើម្បីពិនិត្យនូវលទ្ធផលការងារដែលបានអនុវត្តកន្លងមក ថាតើបានសម្រេចនូវសមិទ្ធិផលអ្វីខ្លះ? តើនៅមានកិច្ចការអ្វីខ្លះ?ដែលនៅសេសសល់? ក្នុងការអនុវត្តការងារថាតើជួបនូវបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីលើកយកមកពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
ឆ្លងតាមកិច្ចពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចការដែលត្រូដោះស្រាយចំពោះមុខរួមមាន៖
១-រៀបចំកែលម្អសម្ភារៈបច្ចេកទេសវិទ្យុផ្សាយសម្លេង (មកដល់ពេលនេះសម្ភារៈទាំងនោះមានការទ្រុឌទ្រោមបណ្តើរហើយ)។
២-តម្រូវបំពាក់នូវសម្ភារៈប្រើប្រាស់មួយចំនួន។
៣-ត្រូវធ្វើការកែលំអររបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។
៤-ជម្រុញការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋប្រកបដោយប្រសិទ្ធភាព។
៥-ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់អំពីការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង