ប៉ុស្ដិ៍ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សហការ ជាមួយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ផ្នែកសណ្ដាប់ធ្នាប់ បានចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច នៅចំណុចសាលាបឋមសិក្សាស្មាច់មានជ័យ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្ដីពី«ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍» និង«រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន» ដោយមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោកអនុភូមិ និង សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមចំនួន ៨៧ នាក់ ស្រី ៤៥ នាក់។