ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលម៉ោង ៨៖៣០ នាទីព្រឹក គណៈកម្មាធិការលទ្ធកម្មក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំស្តីពីការបើកសំណើរពិគ្រោះ និងស្ទង់តម្លៃ ប្រចាំឆ្នាំ ២០២២ ជូនរដ្ឋបាលក្រុងខេមរភូមិន្ទ លើគម្រោង ÷
១-ការផ្គង់ផ្គង់សម្ភារ:ការិយាល័យ សម្អាតអនាម័យ និងគ្រឿងសង្ហារឹម
២-ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល
៣-ការផ្គត់ផ្គង់សម្ភារ:ជួយជនរងគ្រោះ ដោយគ្រោះធម្មជាតិ
ក្រោមការដឹកនាំរបស់លោក ឈឹម ចិន អភិបាលរងក្រុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម។
សមាសភាពអញ្ជើញចូលរួមមាន ៖
-សមាជិកគណៈកម្មាធិការលទ្ធកម្មក្រុង
-តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#