រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានចុះធ្វើវេទិការសាធារណ: ផ្សព្វផ្សាយអំពីគោល នយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង ៧ចំនុច ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង: ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះធ្វើវេទិការសាធារណ:ផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង ៧ចំនុច ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលមានអ្នកចូលរួម សរុប ១៨នាក់ ស្រី ០៨នាក់ ។ ក្នុងការផ្សព្វផ្សាយនោះមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ÷

១.ផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក

២.ផ្សព្វផ្សាយអំពី អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរស្ត្រីនិងកុមារ ទាក់ទង នឹងយេនឌ័រ និង

៣.ផ្សព្វផ្សាយអំពី ការបង្ការទប់ស្កាត់វិរុសកូវីដ-១៩ និងវិធានការ ៣កុំ ៣ការពារ

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង