/ / /

សមិទ្ធផលថ្មីលើទឹកដីស្រុកថ្មបាំង ខេត្តកោះកុង បានឃើញជារូបរាងហើយ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធានក្រុមការថ្នាក់ជាតិចុះមូលដ្ឋានស្រុកថ្មបាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសូត្រមន្តសូមសេចក្តីសុខ នៅតាមផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែ មានប្រវែង ៤០គីទ្បូម៉ែត្រ ពីឃុំថ្មដូនពៅ ឆ្ពោះទៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាស្នាដៃនៃការខិតខំប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកថ្មបាំង ដែលមានលោកពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកអន សុធារិទ្ធ អភិបាលស្រុក និងរដ្ឋបាលឃុំទាំងពីរ ជាពិសេសក្រោមការដឹកនាំ និងសម្របសម្រួលពីថ្នាក់ខេត្តដែលមានលោកជំទាវមិថុនា ភូថង ជាអភិបាលខេត្តកោះកុងទើបទទួលបានជោគជ័យ។ សមិទ្ធផលមួយនេះមានការត្រេកអរ និងសារទរពីប្រជាពលរដ្ឋជាខ្លាំងនៅមូលដ្ឋានដោយសារនេះជាផ្នែកមួយក្នុងការសម្រួលការធ្វើដំណើរ ការប្រាស្រ័យទាក់ទងគ្នា និងងាយស្រួលមកទទួលសេវានៅរដ្ឋបាលស្រុកថ្មបាំង។

ថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ February 11, 2022

ប្រភព ÷រដ្ឋបាលស្រុកថ្មបាំង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោក ជួន សំអាត អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំ ជំទប់១ ស្មៀនឃុំ ប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ តាមប្រព័ន្ធ Zoom

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/09/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈកម្មវិធី (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំចំនួន៦គ្រួសារ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    22/09/2026

    លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំកិច្ចរបាយការណ៍ប្រចាំខែកញ្ញា​ និងលើកទិសដៅបន្ត​