រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង បានរៀបចំប្រឡងអំណាន ស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ទាំងបីវិញ្ញាសា ដើម្បីទៅចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្តនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ ខាងមុខ

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក​ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង បានដឹកនាំរៀបចំការប្រឡងអំណាន ស្មូតកំណាព្យ និងតែងនិពន្ធ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ទាំងបីវិញ្ញាសា ទៅចូលរួមប្រកួតប្រជែងនៅថ្នាក់ខេត្ត នាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ ខាងមុខ បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ មានដូចខាងក្រោម ៖
-ផ្នែកអំណាន ឈ្មោះ មិ ពីសី ភេទស្រី រៀនថ្នាក់ទី៦ មកពីសាលាបឋមសិក្សាវត្តត្រពាំងរូង
-ផ្នែកស្មូតកំណាព្យ ឈ្មោះ យឿន រក្សា ភេទស្រី រៀនថ្នាក់ទី៨ មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង
-ផ្នែកតែងនិពន្ធ ឈ្មោះ សុខ ម៉ាប់ ភេទប្រុស រៀនថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង

ក្នុងនោះដែរ លោកប្រធានការិយាល័យ បានរៀបចំរង្វាន់លើកទឹកដល់បេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានសៀវភៅ ៥ក្បាល ប៊ិក ៥ដើម ថវិកា ៥០​០០០រៀល និងបេក្ខជនដែលមិនជាប់ចំណាត់ថ្នាក់ទទួលបានទទួលបានសៀវភៅ ៥ក្បាល ប៊ិក ៥ដើម ថវិកា ២០ ០០០រៀល។

អត្ថបទទាក់ទង