នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមការងារ បាននាំយកអង្ករ មីម៉ាម៉ា ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា១០០០០០រៀល(ដប់ម៉ឺនរៀល)ចូលរួមបុណ្យសពលោក នួន យ៉ាវ ភេទប្រុស អាយុ៦២ឆ្នាំ ជាប្រជាពលរដ្ធភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាព ដោយជំងឺរោគាពាធ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#