រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជូនដំណឹងដល់សិស្សានុសិស្ស និងសាធារណជន ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងប្រឡងជ្រើសរើសនិស្សិតចំនួន ២០០នាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។

ដើម្បីសម្រួលដល់ដំណើរការនៃការដាក់ពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី២ ដល់សិស្សានុសិស្ស និងសាធារណជន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបើកដំណើរការប្រព័ន្ធដាក់ពាក្យតាម អនឡាញ ជាផ្លូវការ ដែលមានលក្ខខណ្ឌដូចខាងក្រោម៖

១. លក្ខណ្ឌដាក់ពាក្យតាមប្រព័ន្ធអនឡាញ
- ចូលតាមតំណភ្ជាប់ exam.tsipwt.edu.kh ឬ  ស្កេន QR Code

២. ឯកសារភ្ជាប់៖
- រូបថត 4 x 6 (ពាក់អាវសឬអាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ)
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា

៣- កាលបរិច្ឆេទបិទទទួលពាក្យ
- ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង វេលាម៉ោង ១៧:០០នាទីល្ងាច

ព័ត៌មានបន្ថែមអំពីការដាក់ពាក្យតាមប្រព័ន្ធអនឡាញ
លេខទូរស័ព្ទ៖ 098 210 221 / 078 210 121
- 061 736 061 (Telegram)

អត្ថបទទាក់ទង